WHO និយាយថា វាដូចជាឆាប់ពេកហើយដែលនិយាយថាវីរុសកូរ៉ូណានឹងគំរាមដល់កីឡាអូឡាំពិកក្រុងតូក្យូ

ទោះបីជាមានការរីករាលដាលនៃវីរុសពីប្រទេសចិនក៏ដោយក៏មន្ត្រីអង្គការសុខភាពពិភពលោកមួយរូបបាននិយាយកាលពីថ្ងៃអង្គារទី១៨កុម្ភៈថាវាលឿនពេកហើយក្នុងការនិយាយថាតើកីឡាអូឡាំពិកក្រុងតូក្យូនឹងប្រឈមហានិភ័យនៃការលុបចោលឬត្រូវលើកពេល។

ពួកអ្នករៀបចំនៅក្រុងតូក្យូនិងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយម្តងហើយម្តងទៀតថា ពួកគេមិនមានផែនការយថាភាពសម្រាប់កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ៩ សីហានោះទេ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពពិភពលោកកាលពីខែមុន។

នាយកកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃឃើល រ៉ាយអែន បាននិយាយកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍កីឡាអូឡាំពិកគឺនៅឆ្ងាយខ្លាំងណាស់ពីការពិចារណាដើម្បីផ្តល់ដំបូន្មាន ដែលនឹងប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះអូឡាំពិករបស់ក្រុងតូក្យូ។

លោករ៉ាយអែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press នៅខាងក្រៅសន្និសីទកាសែតនៅឯទីស្នាក់ការកណ្តាលរបស់អង្គការ WHO ថា “យើងមិននៅទីនោះដើម្បីធ្វើការសម្រេចចិត្តសម្រាប់រឿងនេះទេ”។

អង្គការសុខភាពពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានទាក់ទងជាប្រចាំជាមួយ IOC នៅជិតទីក្រុងលូសឺន ចាប់តាំងពីវីរុស Covid-19 បានផ្ទុះឡើងនៅក្នុងខែធ្នូ។

លោករ៉ាយអែននិយាយថា “យើងមិនផ្តល់ការវិនិច្ឆ័យដល់ពួកគេទេ។ យើងជួយពួកគេក្នុងការវាយតម្លៃហានិភ័យរបស់ពួកគេ។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេក្នុងពេលប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខនេះ”៕ ដោយ៖ កញ្ញាដាលីស

ពួកអ្នករៀបចំនៅក្រុងតូក្យូនិងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយម្តងហើយម្តងទៀតថា ពួកគេមិនមានផែនការយថាភាពសម្រាប់កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ៩ សីហានោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular