Home ព័ត៌មានជាតិ សន្តិសុខ ជន​១​ក្រុម​វា...

ជន​១​ក្រុម​វាយ​គ្នា​ក្នុង​ទីតាំង​ហ្គេម​បាញ់​ត្រី​ សម​ត្ថិ​ច្ច​ចាប់បាន​៥​នាក់​ដកហូត​កាំភ្លើងខ្លី​១​ដើម​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​ចាក់អង្រែលើ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ដកហូត​កាំភ្លើងខ្លី​១​ដើម​នៅក្នុង​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេ​២ ក្នុងភូមិ​តា​នូ​២ ចំណុច​រោងចក្រ​បារី​សេក សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៨​ ខែកុម្ភៈ​ឆ្នាំ​២០២០ ។​

​ប្រជាពល​រដ្ឋ​បានឱ្យដឹងថា ​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​នេះ​តែងតែ​បង្ក​រំខាន​ដំណេក​ ស្រែក​ឡូឡា​សំឡេង​ឮ​ខ្លាំងៗ​ដល់​ប្រជាព​រដ្ឋ​ដែល​រស់នៅ​ជិត​នោះ ​ហើយ​តែងតែ​ឈ្លោះ​គ្នា​វាយ​គ្នាយ៉ាង​អនាធិបតេយ្យ​ មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះ​។​នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ​ ក្មេងស្ទាវ​ទាំងអស់​បាន​វាយ​គ្នា​ក្នុងផ្ទះ​ហ្គេម​បាញ់​ត្រី​នេះ​។

​ស្របពេល​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​ក៏​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៥​នាក់​ដកហូត​អាវុធខ្លី​១​ដើម​និង​ម៉ូតូ​ធូ​ដេ​មួយគ្រឿង​។​ក្នុង​ការចុះ​ប​ង្គ្រា​ប​នេះ​ សមត្ថកិច្ច​មិនបាន​ដកហូត​ទូហ្គេម​បាញ់​ត្រី​នោះទេ​ ទុកឱ្យ​បន្ត​បើក​ឱ្យ​លេង​យ៉ាង​រលូន​តទៅទៀត​។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​៥​នាក់​រួមទាំង​កាំភ្លើងខ្លី​១​ដើម​នាំខ្លួន​មក​ប៉ុស្តិ៍​ចាក់អង្រែលើ​​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...