ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកមានជោគមានជ័យហើយដំណើរជីវិតមានភាពសុខដុមគ្រាន់គាប់ប្រសើរ។ទាំងស្ត្រីបុរសបើលោកអ្នកចង់ទំនាក់ទំនងបញ្ហាការងារឬទាក់ទងបញ្ហាប្រាក់កាសតែងឆាប់ទទួលជោគជ័យផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅចិត្ត។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីចូរប្រយ័ត្នប្រយែងក្រែងជួបផល ប៉ះពាល់ដល់សប្តាហ៍ក្រោយថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវមានស្ថានភាពតានតឹងប៉ុន្មានទេតែចូរប្រយ័ត្នគ្រោះបាត់បង់របស់ដោយប្រការណាមួយ។ការធ្វើដំណើរជិតឆ្ងាយពុំសូវល្អប៉ុន្មានទេគួរបន្ថៃមការប្រុងប្រយ័ត្នពីបញ្ហាចរាចរបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាប្រុសស្រីបើជាគូស្នេហ៍ទើបស្គាល់គ្នាងាយបាត់បង់ទៅវិញនិងមានភាពចិត្តរារែកច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំខាលទាំងស្ត្រីបុរសទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិចព្រោះគេចាំមើលតែលោកអ្នកធ្វេស ប្រហែសឬមានចំណុចខ្សោយត្រង់ណាដើម្បីសង្កត់កពន្លិចបន្ថែមប៉ុណ្ណោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយ ដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំងាយមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនទាស់ទែង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុង ប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ក្នុងពេលនេះដែរទ្រព្យសំណាងរបស់លោកអ្នកមិនទៀងទាត់ឡើយម្ល៉ោះហើយមិនគប្បីធ្វើអ្វីហក់លោតពេកឡើយប្រយ័ត្នជួបរឿងស៊យណាមួយអស់ប្រាក់កាសពីខ្លួន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងឌីដងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតការឈ្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងឬចរចាបញ្ហាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។ចូរលោកអ្នកធ្វើបុណ្យដាក់ទានដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅពេលនេះដំណើរជីវិតរបស់លោកអ្នកមិនសូវមានការជឿនលឿនទៅមុខទេពីព្រោះថាផលអាក្រក់នោះឃើញថានៅរារាំងនិងបន្ចច់បង្អាក់ដំណើរច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើកធ្វើជំនួញនៅថ្ងៃនេះក៏ប្រសើរដែរពី ព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខមិនមានអ្វីរារាំងនាំជួបការលំបាកនោះឡើយ។ការប្រកបការងារវិញមានការរីកលូតលាស់យឺតណាស់ហើយបើចង់ដោះស្រាយអ្វីមួយផងទាល់តែខិតខំខ្លាំងទើបអាចទទួលជោគជ័យទៅរួច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះ កុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាគ្រាខាងមុខ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងទទួលរងផលប៉ះទង្គិចច្រើនហើយពិសេសធ្វើច្រើនបែរជាទទួលផលតិចទៅវិញទៀតផង។ទាំងស្ត្រីបុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិចឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានទេ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ ទែងគ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះសម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង។ ចំពោះបើជាអ្នកប្រកប របររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ទោះបីយ៉ាងណាយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងមានការយោគយល់ចិត្តគ្នាច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះបើសម្រេចចិត្តអ្វីមួយត្រូវត្រេះរិះពិចារណាឱ្យបានគ្រប់ជ្រុង ជ្រោយពីព្រោះងាយកើតបញ្ហាត្រឡប់មកវិញផង។ការរស់នៅជួបបញ្ហាយាយីច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អទេគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពសុខដុមវិញគួរសម ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃនាំការលក់ដូរកាន់តែមិនដាច់ថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕