រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារទី១៨កុម្ភៈថាសត្វកណ្តូបជាច្រើនដែលកំពុងតែបំផ្លិចបំផ្លាញដំណាំនៅទូទាំងទ្វីបអាហ្វ្រិកខាងកើត ឥឡូវនេះបានមកដល់ប្រទេសស៊ូដង់ខាងត្បូងហើយ ដោយគំរាមបន្ថែមការលំបាកវេទនានៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតទាំងឡាយនៅលើពិភពលោក។
សត្វកណ្តូបវាលខ្សាច់រាប់ពាន់លានក្បាលបានស៊ីបំផ្លាញដំណាំ តាំងពីប្រទេសអេត្យូពី សូម៉ាលី កេនយ៉ា ជីប៊ូទី អេរីត្រេ តង់សានី ស៊ូដង់និងអ៊ូហ្គង់ដា។
ការបង្កាត់ពូជរបស់ពួកវាមានចំនួនច្រើនឡើងដោយសាររដូវភ្លៀងជោគជាំបំផុតមួយនៅក្នុងតំបន់ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។ក្រុមអ្នកជំនាញបានព្រមានថា រដូវច្រូតកាត់ខែមីនាដល់ខែឧសភាអាចប្រឈមនឹងគ្រោះថ្នាក់។ ពងដែលមាននៅតាមផ្លូវរបស់ហ្វូងសត្វកណ្តូប នឹងញាស់ចេញនិងបង្កើតជាហ្វូងសត្វល្អិតដ៏ច្រើនលើកទី២នៅក្នុងតំបន់កសិកម្មសំខាន់ៗ ។
ការមកដល់នៃហ្វូងសត្វកណ្តូបនេះអាចជាគ្រោះមហន្តរាយនៅប្រទេសស៊ូដង់ខាងត្បូងជាទីដែលសង្គ្រាមបានកើតឡើងនិងមានភាពគ្រោះរាំងស្ងួតនិងទឹកជំនន់ដែលបានធ្វើឱ្យប្រជាជន៦ លាននាក់ គឺ៦០គភាគរយនៃប្រជាជនសរុប ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ៕ប្រែសម្រួល៖សុខា/sn

ជាលើកដំបូងក្នុងរយៈពេល៧០ឆ្នាំ ដែលប្រទេសមួយនេះជួបការលុកលុយរបស់ហ្វូងកណ្តូបបែបនេះ