Home កីឡា ឆេ​ល​ស៊ី​គ្រោ...

ឆេ​ល​ស៊ី​គ្រោង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ម៉ា​ទី​ស វ៉េ​ស៊ី​ណូ របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​

​ក្លឹប​ឆេ​ល​ស៊ី​គ្រោង​ដាក់សំណើ​ផ្ទេរ​ថ្មី​មួយទៀត​នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វា ដើម្បីនាំយក​ខ្សែបម្រើ ម៉ា​ទី​ស វ៉េ​ស៊ី​យ៉ូ (Matias Vecino) របស់​ក្លិប​អ៊ី​ន​ធ័​រ មី​លេន ( Inter Milan) ។​
​ ​
​ក្លិប​តោ​ខៀវ​ឆេ​ល​ស៊ី​ទទួលបាន​កីឡាករ ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech) កាលពី​សប្តាហ៍​មុន ស្របពេល​ខ្សែបម្រើ​ក្លិប​អា​ហ្សា​ក់​( Ajax) រូបនេះ​គ្រោង​នឹងចូលរួម​នៅ​រដូវក្តៅ​បន្ទាប់ពី​ព្រម ព្រៀង​ផ្ទេរ​មក​ពហុ​កីឡដ្ឋាន Stamford Bridge ក្នុងតម្លៃ​៤០​លាន​ផោន​។

​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អាច​នឹង​ស្វាគមន៍​កីឡាករ​ថ្មី​ទី​២​នៅ​ខែមិថុនា ស្របពេល​ក្លិប​នេះ​បាន​ឆ្លើយតប​នឹង​តម្លៃ ២៣​លាន​ផោន​សម្រាប់ វ៉េ​ស៊ី​ណូ​។​
​ ​
គេ​ជឿថា លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ប្រាកដជា​សប្បាយចិត្ត​ក្នុង​ការចែក ផ្លូវ​ពី​កីឡាករ​រូបនេះ ដើម្បី​យក​ថវិកា​មក​ចំណាយ​នៅ​រដូវ​កាល​ទិញដូរ​នា​រដូវក្តៅ​ខាងមុខ​។​
​ ​
តាម​ព័ត​មាន​ថា ក្លិប​អេ​វឺ​តុ​ន​( Everton) ក៏​ប្រជែង​ផ្ទេរ​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ផងដែរ​។ វ៉េ​ស៊ី​ណូ បានបង្ហាញ​មុខ​១៧​លើក​នៅ​ក្របខ័ណ្ឌ Serie A នៅ​រដូវ​កាល​នេះ ដោយ​រកបាន​២ គ្រាប់​និង​ជួយ​បង្កើត​ឱកាស​មួយ​លើក​។

​ឆេ​ល​ស៊ី​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ​ថ្មី អំឡុង​ខែមករា បើទោះបីជា​រួចផុត​ពី​បម្រាម​ក៏ដោយ​៕ ប្រែសម្រួល: ពិសិដ្ឋ

ខ្សែបម្រើ ម៉ា​ទី​ស វ៉េ​ស៊ី​យ៉ូ (Matias Vecino)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​ប្រកាសៈ​ប្រភពដើម​ន...

ដោយៈ​មុនីរ័ត្ន​/​ភ្នំពេញៈ...

អភិបាល​រាជធានី​៖ មិន​ឱ្យម...

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​...

នៅ​ក្រុង​សៀមរាប ម្ចាស់​ហា...

ដោយ​: បាយ័ន / សៀមរាប​: នៅ...

ផ្តល់​គ្រឿង​ឧបភោគបរិភោគ​ជ...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...