ដោយៈគ្រញួង/បាត់ដំបង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យ២នាក់និងវត្ថុតាងទៅតុលាករពីបទជួញដូគ្រឿងញៀន។ក្រោយពេលកម្លាំងនគរស្រុករតនមណ្ឌលឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០នៅចំណុចភូមិបឹងអម្ពិលឃុំស្តៅស្រុករតនមណ្ឌលខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោសុខនិមលនាយការិយាល៏យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះអិនសុផលហៅម៉ៅភេទប្រុសអាយុ២៩ឆ្នារស់នៅភូមិបឹងអម្ពិលឃុំស្តៅនិងឈ្មោះវ៉ាត វីហៅញ៉ាញ់ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទមេយំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២ថង់ទម្ងន់៤,០១ក្រាម-ទូរស័ព្ទដៃចំនួន១គ្រឿងកាំបិត៥ដើមកាំភ្លើងខ្យល់កែឆ្នៃ១ដើមថង់សម្រាប់ច្រករំលែកថ្នាំញៀននិងសម្ភារប្រើប្រាស់មួយចំនួនទៀត៕S/
