•​ ​ក្របខ័ណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(03:00) Atalanta vs Valencia
(03:00) Tottenham Hotspur vs RB Leipzig
​វិភាគ​គូ​ល្អ​
Tottenham vs RB Leipzig

ការប្រកួត​វគ្គ​ចាញ់​ធ្លា​ក់នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ហើយ​ក្លឹប Tottenham កំពុងតែ​មានការ​ប្រកួត​ដ៏​លំបាក​ផងដែរ ខណៈពេល​ពួកគេ​ត្រូវ​ទទួលភ្ញៀវ RB Leipzig ។​
​ ​
ដោយឡែក​ក្រុម RB Leipzig វិញ​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​ក្របខ័ណ្ឌ Bundesliga ហើយ​ពួកគេ ធ្វើ​បានល្អ​ទាំង​ក្នុង​លី​ក​និង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ឡើងមក​ដល់​វគ្គ​នេះ ក្រុម​នីមួយៗ ហាក់ដូច​ជាមាន​សមត្ថ​ភាព​ប្រហាក់ប្រហែលគ្នា​ក្រោយពី​ចាប់ឆ្នោត​រួច​។​
​ ​
ក្រុម Leipzig បន្ត​បង្ហាញ​កម្រិត​លេង​កំពូល​របស់ខ្លួន អំឡុង​ជម្រុះ​ក្នុង​ពូ​ល ដោយ​បន្ត​ទម្លាក់ គូប្រកួត​របស់ខ្លួន​ជា​បន្តបន្ទាប់​។ ពួកគេ​មាន​កីឡាករ​ឆ្នើម​ពីររូប​គឺ ធី​ម៉ូ វើ​ន័​រ (Timo Werner) និង អេ​មី​ល ហ្វ័​រ​បឺ​ក (Emil Forsberg) ។ វើ​ន័​រ រកបាន​២៥​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​។​
​ ​
កីឡាករ​រូបនេះ​គឺ​ពិតជា​កីឡាករ​ប្រកបដោយ​គ្រោះថ្នាក់​សម្រាប់​ក្រុម Spurs ។ កីឡាករ​រូបនេះ មានការ​គាំទ្រ​ច្រើន​ពី​កីឡាករ​ឆ្នើម​ផ្សេងទៀត​ក្នុង​ក្រុម​។​
​ ​
ចំណែក កីឡាករ ហ៊ែ​រី ខេន (Harry Kane) របស់​ក្រុម Spurs រកបាន​៦​គ្រាប់​នៅ​វគ្គ​ជម្រុះ ក្នុង​ពូ​ល ប៉ុន្តែ​កីឡាករ​រូបនេះ​នឹង​ខកខាន​រហូតដល់​ខែមេសា​ដោយសារ​តែមាន​បញ្ហា​របួស កាលពីដើមឆ្នាំ​។​
​ ​
ក្រុម Spurs នឹង​នឹក​ដល់​គ្រប់​បាល់​របស់ ខេន ហើយ​នៅពេលនេះ​ពួកគេ​បាន​ពឹង​ផ្អែកលើ​កីឡា ករ សន់ និង ម៉ូ​រ៉ា ។ ការមកដល់​របស់ ស្ទេ​វិ​ន បឺ​កវី​ន (Steven Bergwijn) គឺជា​សមាជិក​ថ្មី​ក៏​គួរ​ឲ្យ ចាប់អារម្មណ៍​ផងដែរ​។​
​ ​
បឺ​កវី​ន រកបាន​គ្រាប់​បាល់​ក្នុងការ​បង្ហាញមុខ​លើកដំបូង​ដោយ​យកឈ្នះ​លើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជាការ​ទាត់​បាល់​វ៉ូ​ឡេ ប្រកបដោយ​គុណភាព​។​
​ ​
ជំនួប​ជាមួយ​ក្រុម Leipzig គឺជា​ឱកាស​សម្រាប់​ក្រុម Spurs ស្តា​មុខមាត់​ឡើងវិញ បន្ទាប់ពី​ពួក គេ​ធ្លាប់​ចាញ់​ក្រុម​អាល្លឺម៉ង់​មួយទៀត​គឺ Bayern Munich ៧-២ កាលពី​ខែតុលា​។​
​ ​
អ្វីដែល​គួរ​ឲ្យ​បារម្ភ​គឺ​ប្រព័ន្ធ​ការពារ​របស់​ក្លិប Spurs ដែល​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរ​ប្រកួត ឆ្លងកាត់​៦​ប្រកួត​នៅ​រដូវ​កាល​នេះ​ក្នុង​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម Bayern Munich ហាក់ដូច​ជាមាន​ទម្រង់​លេង​ខ្លាំង​និង​មុត​ស្រួច ហើយ​ក្រុម Leipzig អាច​នឹងមាន​ទម្រង់​លេង​ប្រហាក់ប្រហែលគ្នា​ដែរ​៕
​ទស្សន​: Tottenham 2-0 RB Leipzig
Atalanta vs Valencia

Atalanta ជា​ក្រុម​អ៊ីតាលី​មកពី​ក្របខ័ណ្ឌ Serie A ប្រាកដ​ជាមាន​ទំនុកចិត្ត​ខ្លាំង បន្ទាប់ពី​ពួកគេ យកឈ្នះ​ក្រុម Roma ។ ពួកគេ​គ្រោង​ទទួលភ្ញៀវ Valencia នៅ​ក្របខណ្ឌ UEFA Champions League ខណៈ​ការប្រកួត​ជុំ​ទី​២​ចាប់ផ្តើម​ដំណើរការ ហើយ​សង្ឃឹមថា នឹងមាន​ប្រៀប​ច្រើន ក្នុងជំនួប​ជើង​ទី​១​នេះ​។​
​ ​
ការឈាន​ជើង​ចូលដល់​វគ្គ​នេះ គឺជា​ជោគជ័យ​ធំធេង​ណាស់​សម្រាប់​ក្រុម Atalanta ដែល​ទើប នឹង​បង្ហាញមុខ​លើកដំបូង​នៅ​ក្របខ័ណ្ឌ​កំពូល​នេះ​។ ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម Roma ហើយ​បាន​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅ​ក្រប​ណ្ឌ​អ៊ីតាលី Serie A ។​
​ ​
ខណៈពេល​ក្រុម​នេះ​ទំនងជា​ស្វះ​ស្វែងរក​កៅអី​នៅ​វគ្គ​បន្ទាប់ ពួកគេ​ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​ហើយ នៅពេល​ជួប​ជាមួយ​ក្រុម​ដែលមាន​បទពិសោធ​ច្រើន​នៅ​ក្របខ័ណ្ឌ​កំពូល​នេះ​។​
​ ​
ក្រុម Atalanta មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​បួន​ប្រកួត​ចុងក្រោយ ហើយ​រកបាន​គ្រាប់​បាល់​យ៉ាងហោចណាស់​២​គ្រាប់​នៅក្នុង​ប្រកួត​នីមួយៗ​។ ក្នុង ចំណោម​ជ័យជម្នះ​នោះ ពួកគេ​យកឈ្នះ​ក្រុម Torino ៧-០ ដោយ​មុននេះ​ស្មើនឹង​ក្រុម Inter Milan ។​
​ ​
ទោះបីជា​យ៉ាងណា ក្រុម Atalanta រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​មួយ​ប្រកួត​ក្នុង​៧​ប្រកួត​ចុងក្រោយ​។ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ពូ​ល C ដែល​សម្បូរ​ដោយ​ក្រុម​ដែលមាន​បទពិសោធ​ដូច ជា​ក្រុម Dinamo Zagreb និង Shakhtar Donetsk ហើយ​ក្រុម​អ៊ីតាលី​នេះ​គួរ​ត្រៀម​សម្រាប់ ការងារ​នេះ បើទោះបីជា​ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​២​ប្រកួត​ក្នុង​៦​ប្រកួត​ក្នុង​ពូ​ល ក៏ដោយ​។​
​ ​
ក្រុម Atalanta អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​៣​ប្រកួត​ក្នុង​១០​ប្រកួត​ចុងក្រោយ​។​
​ ​
ផ្ទុយទៅវិញ ក្រុម Valencia ដែលជា​គូប្រជែង​កំពុងមាន​ការលំបាក ហើយ​ឈាន​ជើង​ចូល រួមការ​ប្រកួត​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​បី​ប្រកួត​។​
​ ​
លទ្ធផល​ស្មើ​ជាមួយ​ក្រុម Atletico Madrid ក្នុង​ប្រកួត​ចុងក្រោយ​កត់សម្គាល់​ពី​ប្រកួត​ទី​៣​ជាប់​គ្នា ដែល​ពួកគេ​របូត​២​គ្រាប់​ឬ​ច្រើនជាង​នេះ ស្របពេល​ពួកគេ​ធ្លាក់​មក​លេខ​រៀង​ទី​៧​នៅ​ក្របខ័ណ្ឌ La Liga ។​
​ ​
ក្រុម Valencia អាច​រកបាន​ជ័យជម្នះ​ត្រឹម​៣​ប្រកួត​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​យ៉ាងណា​ក៏នៅ​ពឹង​ផ្អែកលើ​បទពិសោធ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​នេះដែរ​ក្នុង​ការឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​។​
​ ​
ក្រុម​នេះ​រកបាន​ជ័យជម្នះ​៥​ប្រកួត​និង​ចាញ់​២​ប្រកួត​នៅក្នុង​១១​ប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម Valencia រកបាន​មិន​លើសពី​១​គ្រាប់​ទេ​ក្នុង​៧​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ហើយ ឈានចូល​រួមការ​ប្រកួត​នេះ ពួកគេ​ចាញ់​បី​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ក្រៅ​ទឹកដី​។ ក្រុម Valencia អាច​យកឈ្នះ​ក្រុម​អន់ UD Logrones ១-០ នៅ​ក្របខ័ណ្ឌ Copa del Rey ហើយ​ក្រោយមក​ត្រូវការ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ទម្លាក់​ក្រុម Cultural Leonesa ។​
​ ​
ក្រុម Valencia បាន​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម Ajax ក្នុងការ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ហើយ សង្ឃឹមថា នឹងធ្វើ​បានល្អ​ដូច​មុន​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី ថ្ងៃ​ពុធ​នេះ​៕

​ទស្សន​: Atalanta vs Valencia