ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​អហ​ខេត្តបន្ទាយមានជ័យ​រំលឹក​ការអនុវត្ត​និតិ​វិធី​ក្រម​ព្រហ្ម​ទ័​ណ្ឌ​ក្រោយ​នាយទាហាន​ខ្លួន​២​នាក់​ត្រូវ​ចាប់ខ្លួន​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​ដាក់គុក​ករណី​ប្រើ​អំពើ​ហឹ​ង្សា​រ​វ៉ៃ​ស្លាប់​ជនសង្ស័យ ជា​សកម្មជន​រំលោភ​ដីធ្លី​ម្នាក់​កាលពី​ខែមករា​ឆ្នាំ​២០២០ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​-​ភារកិច្ច​និង​ការងារ​កងរាជអាវុធហត្ថ​ប​ប្រចាំ​ខែកុម្ភៈ​និង​ទិសដៅ​ការងារ​បន្ត​ខែមីនា ឆ្នាំ​២០២០ ។​ផ្សព្វផ្សាយ ការណែនាំ ស្ដីពី​ការងារ​សោធន​និវត្តន៍​កងរាជអាវុធហត្ថ និង​រំលឹក​ជូន​ឡើងវិញ​ខ្លះៗ ស្ដីពី​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ព្រមទាំង​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​។

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានដាក់​ចេញ​នូវ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព​រក្សា​សណ្ដាប់ធ្នាប់​និង​ត្រៀមកម្លាំង​សម្ភារ​បរិក្ខារ​បដិសណ្ឋារកិច្ច​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ នា​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០ នាពេល​ដ៏​ខ្លី​ខាងមុខ ។​

​សូម​រំលឹកថា ការលើកឡើង​ពី​ការអនុវត្ត​និតិ​វិធី​ក្រមព្រហ្មទណ្ឌ​របស់​អហ​ខេត្ត​បន្ទ​យ​មានជ័យ​នេះ កើតឡើង​ក្រោយ​នាយ​អហ​ខេត្ត​២​នាក់​គឺ​លោក​វរសេនីយ៍ឯក​ស​ប៊ុន​សឿង​និង​លោក​វរ​សេនី​យ័​ឆ​យ​រតនា​ហៅ​សឿង​បាន​ប្រើ​អំពើ​ហឹ​ង្សា​រលើ​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​៥​នាក់​ជា​សកម្មជន​រំលោភ​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ​និង​ស្វាយចេក​ក​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៩​បណ្តាលឱ្យ​ស្លាប់​ពេល​បញ្ជូនទៅ​ម​ន្ទិ​រ​ពេទ្យ​។​

​នាយ​អហ​២​នាក់​នោះ​ត្រូវបាន​ក្រុមអធិការកិច្ច​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០ ដោយ​ចោទ​ពីបទ បង្ក​ហឹ​ង្សា​រ​ស្លាប់​ជនជាប់ចោទ ធ្វេស​ស​ប្រហែស​ការងារ (​បណ្តោយអោយ​យុវជន​បន្សាប​គ្រឿងញៀន​វាយដំ​ជនជាប់ចោទ ៕S/

​រូបថត​៖​អហ​ខេត្តបន្ទាយមានជ័យ​រំលឹក​ការអនុវត្ត​និតិ​វិធី​ក្រម​ព្រហ្ម​ទ័​ណ្ឌ​ក្រោយ​នាយទាហាន​ខ្លួន​២​នាក់​ត្រូវ​ជាប់គុក (​រូប​៖ ប​.​ជ័យ​)​