Home ព័ត៌មានអន្តរជាតិ ​ប្រធានាធិបតី...

​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​អាណត្តិទី​២ ប៉ុន្តែ​គូប្រជែងជំទាស់

​លោក អាស​រ៉ា​ហ្វ ហ្គានី បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​អាណត្តិទី​២​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ​ប៉ុន្តែ​គូប្រជែង​ដ៏​ជូរចត់​របស់លោក​គឺ​​លោក អាប់​ដុល​ឡា​ស អាប់​ដុល​ឡា​ស បាន​ធ្វើ​ការជំទាស់​ភ្លាមៗ​ទៅ​នឹង​តួលេខ​នៃ​ការបោះឆ្នោត​ចុងក្រោយ​ហើយ​បាន​និយាយថា​លោក​កំពុង​បង្កើត​រដ្ឋាភិបាល​​ផ្ទាល់​របស់​លោក​។​

​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៨ ខែ​កញ្ញា​ឆ្នាំ ២០១៩ ទើប​ត្រូវបាន​ប្រកាស​ដោ​យ​សារ​ពន្យារ​ពេល​ជា​យូរ​បន្ទាប់ពី​មាន​ការចោទប្រកាន់​ដោយ លោក អាប់​ដុល​ឡាស​អំពី​ការបន្លំ​សន្លឹកឆ្នោត ដែលនាំឱ្យ​មាន​ការរាប់​ឡើងវិញ​។​

លោក អាប់ដុលឡាស អាប់ដុលឡាស

​លោក អាប់​ដុល​ឡា​ស ដែល​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ របស់​អាហ្គានីស្ថាន ក្រោម​ការគ្រប់គ្រង​អំណាច​ដែល​ជា​ការ​ចែក​អំណាច​ដ៏​តានតឹង​របស់លោក ហ្គានី បាន​និយាយថា​ក្រុម​របស់​លោក​គឺជា​អ្នកឈ្នះ ។​

​បំណង​របស់​លោក​ក្នុង​ការព្យាយាម​បង្កើត​រដ្ឋាភិបាល​ដាច់ដោយឡែក​មួយ បាន​នាំឱ្យ​គេ​នឹកឃើញ​ដល់​ការបោះឆ្នោត​ប្រកួតប្រជែង​យ៉ាង​តឹងតែង​នៅ​ឆ្នាំ​២០១៤ ដែល​នៅ​ពេល​នោះ​គេ​ក៏​បាន​ឃើញ​លោក ហ្គានី បាន​ប្រកាសថា​ជា​អ្នកឈ្នះ​និង​លោក អាប់​ដុល​ឡាស​បាន​ធ្វើ​ការតវ៉ា​ផងដែរ​។​

​នៅពេល​នោះ​ក្រុម​អ្នកគាំទ្រ​របស់លោក អាប់​ដុល​ឡាស​បាន​ធ្វើ​បាតុកម្មហិង្សា​នៅ​មុនពេល​ដែល​សហរដ្ឋ​អាម៉េរិក​បានធ្វើ​អន្តរាគមន៍​សម្របសម្រួល​អោយមាន​​កិច្ចព្រមព្រៀង​រវាង​គូប្រជែង​ទាំង​២​។​

​នៅក្នុង​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៨ ខែ​កញ្ញា​ឆ្នាំ ២០១៩ នោះ​ប្រធាន​គណកម្មការ​បោះឆ្នោត បានប្រកាសថា លោក ហ្គានី បានទទួល​សំឡេង​ឆ្នោត​​គាំទ្រ​ចំនួន​៥០,៦៤​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប ហើយ​លោក អាប់​ដុល​ឡាស​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​៣៩,៥២​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ហ្គានី​បានឈ្នះ​អាណ​តិ្ត​ទី​២​ជា​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​តាម​លទ្ធផល​បោះឆ្នោ​ត​ផ្លូវការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...