ដោយៈតារារិទ្ឌ/ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិក្នុងឱកាសប្រារព្ធខួបលើកទី ២១នៃទិវាជាតិយល់ ដឹងអំពីមីន ២៤ កុម្ភៈ ២០២០។
ក្នុងសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវ ក្តីរីករាយនិងសូមអបរសាទរខួបលើកទី ២១ នៃទិវាជាតិយល់ដឹងអំពីមីន។
សម្តេចនាយករដ្ឋមន្រ្ដីបានបន្តថា ទិវានេះធ្វើឡើងដើម្បីរំលឹកដល់បងប្អូន ជនរួមជាតិទូទាំងប្រទេសកម្ពុជា ពិសេសបងប្អូនដែលកំពុងរស់នៅក្នុងតំបន់ រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយ សារគ្រាប់ទាំង នោះ ។
សារលិខិតរបស់សម្តេច មានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ



