ចែកអំណោយមនុស្សធម៌ជូនប្រជា​ពលរដ្ឋងាយរងគ្រោះបំផុត ចាស់​​ជរា​គ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយ​កូនច្រើនដែលមានជីវភាពក្រីក្រ​ខ្លាំង​ចំនួន៥គ្រួសារ

172
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយលោកស្រី ហុង ផានី ងួន រតនៈ អនុប្រធានកិត្តិយសសាខា រួមដំណើដោយគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជន ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើនដែលមានជីវភាពក្រីក្រខ្លាំចំនួន៥គ្រួសារ រួមមាន៖១លោកយាយ កែវ វ៉ាន់អាយុ៧២ឆ្នាំ រស់នៅម្នាក់ឯងពិកាជើងម្ខាង (រស់នៅលើដីគេ)២,លោកវ៉ាន់ ថា អាយុ៤០ឆ្នាំពិការ មានបន្ទុកគ្រួសារ៦នាក់(ស្រី២នាក់)៣,លោកស្រី អឿន សារឿតអាយុ៦២ឆ្នាំ ពិការមានបន្ទុកគ្រួសារ២នាក់ស្រី១នាក់ (ផ្ទះរយីករយាក )៤,លោកយាយ ម៉ សាវុធអាយុ៧១ឆ្នាំ រស់នៅម្នាក់ឯងចាស់ជរាក្រីក្រ ៥.,លោកស្រីធន ធឿម អាយុ៦០ឆ្នាំមេម៉ាយ មានបន្ទុកគ្រួសារ៦នាក់(ស្រី៣នាក់)នៅភូមិតាព្រួចសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកស្រីហុង ផានី ងួន រតនះអនុប្រធានកិត្តិយសសាខាមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងបានផ្ដល់អនុសាសន៍មួយចំនួនរួមមាន៖១-សូមបងប្អូន មាមីងយកចិត្តទុកដាក់ត្រៀមបង្ការជានិច្ចនូវគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងក្នុងសហគមន៍។ ២-សូមស្រ្តីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។៣-សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយសម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្ការមូសខ្លាខាំនាំឱ្យមានធំងឺគ្រុមឈាម៤- ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប៎ជាប្រចាំ៥-សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។

ប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់វណ្ណៈពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយផ្តល់ជូនក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី២០កញ្ចប់ ត្រីខ៥កំប៉ុង អាវយឺត១ ទឹកវីឃែរ១ធុងចំណុះ២០លីត្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរនិងសម្ភារៈផ្ទះបាយជាច្រើនមុខនិងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក ហេង ជំនិតសមាជិកគណៈកម្មាធិការសាខាបានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន៩ម៉ឺនរៀល។ ដោយឡែកសម្ភារៈផ្ទះបាយមួយចំនួនជាអំណោយរបស់សាលាអនុគណៈកម្មាធិការក្រុងបាត់ដំបងតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង៕B/