ដោយ:បាយ័ន/សៀមរាប ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិធៗអប្ដរា និងសហការីអាជ្ញាធរជាតិអប្សរា បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាងលិចប្រាសាទ អង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៥កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។

ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធសាសនិកជន ភ្ញៀវជាតិ អន្តរជាតិ ដើម្បីចាប់យកសទ្ធ្វាជ្រះថ្លារៀងៗខ្លួន។

ក្រៅពីពិធីរាប់បាត្រហើយ សាធារណជនក៏អាចចូលរួមទស្សនាពិព័រណ៍សមិទ្ធផល​ការងារ​រយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាផងដែរ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅខាងលិចប្រាសាទអង្គរវត្តនិងព្រះលានជល់ដំរី៕B/