ដោយ:វណ្ណៈ/ព្រះសីហនុ ៖ រថយន្តកុងតឺនរ័ ព្រលះគ្នានិងរថយន្តបែនដឹកថ្ម បង្ករឲ្យមនុស្សម្នាក់រងរបួសត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៦៤ ~១៦៥ ក្នុងឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពី វេលាម៉ោងជិត៨យប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០នេះ ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាមានកម្លាំងកងរាជអាវុធហត្ថនិងនគរបាល បានអន្តរាគមន៍ជួយសង្គ្រោះបឋមជនរងគ្រោះម្នាក់ជាអ្នកបើកបររថយន្តភាគីម្ខាង ដែលរងរបួសធ្ងន់ មុននឹងដឹកយកទៅមន្ទីរពេទ្យ ឯកជនវាលរេញ និងជួយដោះស្រាយសម្រួលចរាចរណ៍ដែលកកស្ទះខ្លាំងនៅលើផ្លូវជាតិ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តកុងតឺន័រ និង រថយន្តបែនដឹកថ្ម ក្នុងនោះទី១ រថយន្តកុងតឺន័រ ម៉ាកsteeling ក្បាលពណ៌បៃតងចាស់ ស្លាកលេខភ្នំពេញ3D. 4048 សណ្តោង កុងទីន័រ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ទីក្រុងភ្នំពេញ បើកបរដោយឈ្មោះ មឿន សាមាន រស់នៅភូមិអូរប្រាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម( របួសធ្ងន់) និងទី២រថយន្តម៉ាកHyunday បែនដឹកថ្ម ស្លាកលេខ ភ្នំពេញ 3A. 6847 ពណ៌ខៀវ ដឹកថ្ម ទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនក្រោយកើតហេតុ។

វត្ថុតាងសមត្ថកិច្ចចាត់ចែងយកមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕B/