Home ព័ត៌មានអន្តរជាតិ បណ្តាទីក្រុងឧ...

បណ្តាទីក្រុងឧស្សហកម្មរងគ្រោះដោយសារវីរុសកូរ៉ូណានៅចិនចាប់ផ្តើមបន្ធូរបន្ថយការធ្វើចរាចរនិងស្តារផលិតកម្មឡើងវិញ

មណ្ឌលផលិតកម្មធំៗនៅតាមបំបន់ឆ្នេររបស់ចិនកំពុងចាប់ផ្តើមបន្ធូរបន្ថយលើការធ្វើបំលាស់ទីរបស់ប្រជាជននិងចរាចរណ៍ ខណៈរដ្ឋបាលក្រុងនានាកំពុងជំរុញឱ្យរោងចក្រចាប់ផ្តើមផលិតកម្មឡើងវិញ បន្ទាប់ពីឈប់សម្រាកប៉ុន្មានសប្តាហ៍ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ពួកគេដើម្បីទប់ស្កាត់វីរុសដែលរីករាលដាលយ៉ាងឆាប់រហ័ស អាជ្ញាធរបានពន្យាពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរយៈពេល១០ថ្ងៃនៅចុងខែមករា ចេញបញ្ជាដាក់ឱ្យនៅដាច់ដោយឡែក និង ដាក់កំហិតលើចរាចរណ៍នៅតាមតំបន់ធំៗនៃប្រទេស។

វិធានការតឹងតែងនេះបានធ្វើឱ្យវិស័យឧស្សាហកម្មដែលរីកលូតលាស់ខ្លាំងប្រែទៅជាស្ពឹកស្រពន់ ដោយសារក្រុមហ៊ុននានាមិនអាចបន្តផលិតកម្មឬស្តារទិន្នផលឱ្យដល់កម្រិតដូចសព្វមួយដងបាន ព្រោះខ្វះកម្មករ។ មនុស្សជាច្រើនក៏មិនអាចដឹកជញ្ជូនវត្ថុធាតុដើមឬបញ្ជូនផលិតផលទៅអតិថិជនដោយសារឧបសគ្គខាងភស្តុភារ ស្របពេលការរំខានបានរាលដាលដល់ខ្សែបណ្តាញផ្គត់ផ្គង់ទូទាំងពិភពលោក។

រដ្ឋាភិបាលក្រុងប៉េកាំងបានដឹងអំពីការរក្សាតុល្យភាពរវាងការលុបបំបាត់មេរោគរាតត្បាត ដែលឆ្លងដល់មនុស្សជាង ៧ ម៉ឺននាក់និងសម្លាប់មនុស្សជាង ២.០០០ នាក់ និង ការការពារសេដ្ឋកិច្ច ដែលចុះខ្សោយរួចជាស្រេចពីការខូចខាតកាន់តែច្រើនទៀត។

រដ្ឋបាលក្រុងហ្វូសាន ដែលជាទីតាំងដ៏ធំសម្បើមនៃបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនិងគ្រឿងប្រើប្រាស់ក្នុងផ្ទះនៅខេត្តក្វាងទុងភាគខាងត្បូង បាននិយាយកាលពីល្ងាចថ្ងៃអង្គារទី១៨កុម្ភៈថាអាជីវកម្មនានាមិនចាំបាច់ស្វែងរកការយល់ព្រមជាមុនទេមុននឹងបន្តប្រតិបត្តិការ ហើយពួកគេក៏មិនចាំបាច់តម្រូវឱ្យកម្មករដែលវិលត្រឡប់មកវិញបង្ហាញភស្តុតាងសុខភាពរបស់ពួកគេនោះដែរ។

កាលពីថ្ងៃចន្ទទីក្រុងចុងសាន ដែលនៅក្បែរនោះ បានបន្ធូរបន្ថយរបាំងរដ្ឋបាលបែបនេះផងដែរ។

នៅខេត្តចឺជាំងភាគខាងកើតកាលពីចុងសប្តាហ៍នេះ ទីក្រុងហាងចូវនិងទីក្រុងនីងបូក៏បានយកចិត្តទុកដាក់ចំពោះដំណើរការអនុម័តសម្រាប់ក្រុមហ៊ុន ដែលចង់ចាប់ផ្តើមដំណើរការឡើងវិញដែរ។

លោកស្រី ម៉ូហ្គាន ស្តេនលី បានសរសេរនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយថា “ទិន្នន័យម៉ាក្រូនិងមីក្រូបានបង្ហាញថា សកម្មភាពផលិតកម្មកំពុងបន្តក្នុងល្បឿនសន្សឹមៗនៅក្នុងប្រទេសចិន ដោយនឹងឈានដល់កម្រិត ៦០-៨០ ភាគរយនៃសកម្មភាពដូចសព្វមួយដងនៅចុងខែកុម្ភៈ ហើយនឹងធ្វើឱ្យប្រក្រតីឡើងវិញនៅត្រឹមពាក់កណ្តាលរហូតដល់ចុងខែមីនា។ ប្រសិនបើការរីករាលដាលនៃវីរុសមិនអាចទប់ស្កាត់បានក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទេនោះ ការរំខានដល់ផលិតកម្មអាចនឹងឈានដល់ត្រីមាសទី ២”។

ក្រុមអ្នកវិភាគ ដែលស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រំពឹងថាកំណើនសេដ្ឋកិច្ចរបស់ចិនអាចនឹងធ្លាក់ចុះមកនៅត្រឹម ៤ ភាគរយនៅត្រីមាសទី ១ ពីចំនួន ៦ ភាគរយនៅត្រីមាសមុននោះ ប៉ុន្តែថ្មីៗនេះអ្នកវិភាគខ្លះបានបន្ទាបការព្យាករណ៍ម្តងទៀតមកនៅត្រឹម ៣ ទៅ ៤ ភាគរយ ដោយលើកឡើងពីការពន្យារពេលផលិតកម្មនៅតែបន្ត៕ ដោយ៖ កញ្ញាដាលីស

ទីក្រុងឧស្សាហកម្មធំៗនៅចិនកំពុងចាប់ផ្តើមបន្ធូរបន្ថយការធ្វើចរាចរ និង អនុញ្ញាតឱ្យរោងចក្រនានាចាប់ផ្តើមដំណើរការឡើងវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...