ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នៅសាលប្រុំនៃសាលាបឋមសិក្សា២ធ្នូស្ថិតក្នុងភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងគណៈគ្រប់គ្រងសាលាបឋមសិក្សា២ធ្នូបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលា២ធ្នូថ្មីចំនួន៦រូបដោយមានការចូលរួមពីលោកលាង វាសនាអភិបាលរងក្រុងតំណាងលោកផេង សិទ្ធីអភិបាលក្រុងបាត់ដំបងនិងមន្ត្រីសាលាក្រុង លោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។
បន្ទាប់ពីធ្វើពិធីប្រកាសគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សា២ធ្នូរួចមកលោកលាង វាសនាអភិបាលរងក្រុងបានធ្វើការណែនាំការងារមួយចំនួនរួមមាន÷
១/ត្រួតពិនិត្យចំណីអាហារដែលដាក់លក់នៅក្នុងបរិវេណសាលាឱ្យមានអនាម័យល្អ កុំឱ្យផុតកំណត់ខូចគុណភាព នាំឲ្យប៉ះពាល់សុខភាពក្មេងៗ ។
២/អប់រំណែនាំ ឱ្យចេះ រក្សា-វេចខ្ចប់-ទុកដាក់ ញែកសំរាម ឱ្យបានល្អ ទាំងក្នុងសាលា-ទីសាធារណៈ និងក្នុងផ្ទះ … ។
៣/ចូលរួមផ្សព្វផ្សាយការរៀបចំស្លាកយីហោ និងសណ្តាប់ធ្នាប់ទូទៅ ក្នុងតំបន់អភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ដស្នាក់នៅ វិនិយោគក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤/ចូលរួមទាំងអស់គ្នាដើម្បី លើកកម្ពស់និងពង្រឹងការអប់រំក្នុងសាលាឲ្យរឹតតែប្រសើរថែមទៀត ដើម្បីពង្រីកគុណភាព និងបរិមាណធនធានមនុស្សឲ្យកាន់តែច្រើន ។
៥/សូមរួមចំណែក ឧបត្ថម្ភគាំទ្រ គំនិតប្រាជ្ញា កំលាំងកាយ កំលាំងចិត្ត និងថវិកា ដើម្បីអភិវឌ្ឍន៍ សាលាបឋមសិក្សា២ធ្នូ ឱ្យកាន់តែល្អ តាមរយៈគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សា២ធ្នូ ទើបតែជាប់ឆ្នោតថ្មីនេះ ។
៦/រូមសហការគ្នា ធ្វើឱ្យអាណាព្យាបាលសិស្ស ប្រជាពលរដ្ឋ មានទំនុកចិត្ត ទើបគាត់ចូលរួមជាមួយសាលា …៕B/