ដោយវណ្ណៈ/ព្រះសីហនុ៖ក្មេងប្រុសម្នាក់លង់ទឹកសមុទ្រស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយ។ករណីនេះកើតឡើងនៅភូមិកោះតួចសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុកាលពីនៅម៉ោងជាង៩យប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ សុខ សាអ៊ីន ភេទប្រុស អាយុ២ខួប៣ខែ មានឪពុកឈ្មោះចនពៅអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករនិងម្តាយឈ្មោះបៃយ៉ាសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ៕S/
