Home ព័ត៌មានជាតិ សន្តិសុខ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម ឲ្យ​ស៊ើបអង្កេត​ករណី ទារក​អាយុ​៥​ខែ ស្លាប់​ក្នុង​ពន្ធនាគារ​

ដោយៈ មុនី​រ័ត្ន​
​ភ្នំពេញៈ
សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត ទៅលើ​ករណី​ទារក អាយុ ៥​ខែ​ម្នាក់ រស់នៅ​ជាមួយ​ម្ដាយ ដែល​កំពុង​ជាប់ឃុំ ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​សរ​) បាន​ស្លាប់​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

សម្តេច​ក្រឡាហោម ស ខេង

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា នៅក្រៅ​ពិធី​បើក​សន្និបាត ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ថា “​ករណី​នឹង​យើង​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ហើយ មិនចាំបាច់​គាត់ (​អង្គការ​លីកាដូ​) អំពាវនាវ ក៏​យើង​ត្រូវតែ​ស៊ើបអង្កេត​ដែរ​”​។​

​ចំណែក​លោក នុត សវ​នា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ថ្លែង​បញ្ជាក់ថា ចំពោះ​ករណីនេះ កំពុងតែ​ស្រាវជ្រាវ និង​ពិនិត្យ​ឯកសារ រួច​សុំ​គោលការណ៍ ថ្នាក់លើ​ស្រាវជ្រាវ​រឿងនេះ ឲ្យ​បានជា​ក់លាក់ ។ ចំពោះមុខ​របាយការណ៍ របស់​អង្គការ​លីកាដូ ដែល​បានចេញ​ផ្សាយ ទាក់ទង​ការស្លាប់ របស់​ទារក​អាយុ ៥​ខែ ក៏​យើង​កំពុង​ពិនិត្យ​ដែរ តើ​ចំណុច​ណាខ្លះ ដូច​អ្វីដែល​គាត់​អះអាង ចំណុច​ណាខ្លះ ដែល​យើង​គួរ​បកស្រាយ​ទៅវិញ​។​

សម្តេច​ក្រឡាហោម ស ខេង

​លោក​បាន​បញ្ជាក់ថាៈ ” ខ្ញុំ​បាន​ប្រាប់​ទៅ ប្រធាន​មណ្ឌល ឲ្យ​គាត់​ផ្ញើ​របាយការណ៍​សន្តិសុខ​ឲ្យ​ខ្ញុំ ពីព្រោះ​ពេលដែល​កើតហេតុ​នឹង គាត់​ហៅ​មនុស្ស មក​សួរចម្លើយ អ្នក​ដែល​ពាក់ព័ន្ធ ចឹ​ង​ខ្ញុំ​ចង់​មើល​របាយការណ៍​នឹង​សិន​ថា អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ឲ្យ​កុមារ​នឹងមាន​ការបាក់​ភ្លៅ​។ រឿង​មួយទៀត ដែលថា ខ្វះ​អាហារ​រូប​ត្ថ​ម្ភ ក៏​យើង​ត្រូវតែ​ពិនិត្យមើល​ដែរ ព្រោះ​ជាទូទៅ ទារក មានការ​គាំពារ តាម​ស្តង់ដារ​សុខាភិបាល យ៉ាងម៉េច​។ “

​សូមជម្រាបថា ទារក​អាយុ​៥​ខែ​ម្នាក់ រស់នៅ​ជាមួយ​ម្ដាយ ដែល​កំពុង​ជាប់ឃុំ ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​សរ​) បាន​ស្លាប់ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...