Home ព័ត៌មានអន្តរជាតិ ដោយសារ​ប្រចណ្...

ដោយសារ​ប្រចណ្ឌ អតីត​មិត្ត​ស​ប្រុស​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​គ្លីនិច​កែ​សម្ផស្ស​មួយ​នៅ​បាងកក​

​ស្ត្រី​ម្នាក់ បំរើការ​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​ហាង​កែ​សម្ផស្ស នៅក្នុង​ផ្សារ​លក់ដូរ​មួយ​នៅ​ក្រុង​បាងកក ត្រូវបាន​បាញ់សម្លាប់​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ​។​

​ការបាញ់ប្រហារ​នេះ​កើត​ឡើង​នៅក្នុង​គ្លីនិច​Icon Clinic នៅ​ជាន់​ទី​៤​នៃ​ផ្សារ Century Plaza នៅ​ផ្លូវ​ផាយ៉ា​ថៃ​។​

​ជនរងគ្រោះ​ដល់​ជីវិត ជា​និយោជិត​អាយុ​២៨​ឆ្នាំ​នៅ​គ្លីនិ​ចនេះ​។​នាង​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ក្រោយ​ត្រូវ​ជនល្មើស​បាញ់​៣​ទៅ​៤​គ្រាប់​ចំ​ក្បាល​និង​ខ្លួន​។​​និយោជិត ជា​សហការី​ម្នាក់ទៀត រងរបួស​ពី​ការបាញ់ប្រហារ​នេះ​និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ក្រោយ​ការបាញ់ប្រហារ ប៉ូលិស​បាន​ធ្វើ​ការតាមប្រមាញ់​ជនដៃដល់​ភ្លាមៗ​។​ជនល្មើស​អាយុ​២៨​ឆ្នាំ ដែល​ជា​អតីត​មិត្ត​ប្រុស​របស់​ស្ត្រី​រងគ្រោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​​ជិត​ភ្លឺ​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ​នៅក្នុង​ខេត្ត ផេត​ចាប៊ូ​រី ហើយ​ត្រូវបាន​បញ្ជូន​មក​ក្រុង​បាងកក​ដើម្បី​រង់ចាំ​ការបញ្ជូន​ឡើង​តុលាការ​ចំពោះ​បទចោទប្រកាន់​ឃាតកម្ម​​និង​មាន​អាវុធ​ខុសច្បាប់​។​

​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ជា​អតីត​មិត្ត​ប្រុស​របស់​ស្ត្រី​រងគ្រោះ និង​ការ​ប្រចណ្ឌ​ជា​ហេតុផល​ជំរុញ​អោយ​មាន​ការបាញ់​សម្លាប់​នេះ​។​

​ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​ចំពេល​ថៃ​នៅ​មិនទាន់​បាត់​តក់ស្លុត​ពី​ព្រឹត្តិការណ៍​កាល​ពី​មួយ​សប្តាហ៍​មុន ពេល​ដែល​ទាហាន​ម្នាក់​បាញ់សម្លាប់​មេបញ្ជាការ​​របស់​ខ្លួន​ម្នាក់ ហើយ​រត់​ទៅ​ពួន​ក្នុង​ផ្សារ​មួ​យ​និង​បន្ត​ចូល​បាញ់រះ​នៅក្នុង​ផ្សារ​នៅ​ក្រុង​នគរ រ៉ា​ត​ចា​សី​ម៉ា ដោយ​សម្លាប់​មនុស្ស​សរុប​៣០​នាក់​និរ​បួស​៦០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​ប៉ូលិស​និង​ពេទ្យ​ចូល​ក្នុង​គ្លីនិច​នៅក្នុង​ផ្សារ​មួយ​ក្នុង​ក្រុង​បាងកក​ក្រោយ​ការបាញ់ប្រហារ​

ជនល្មើស ឈ្មោះ​ដា​នូ​សន នុម​ចារឺន ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មនុស្ស​ស្លាប់ ៨៧៤​នាក់ និ...

​​ដោយៈ មុនី​រ័ត្ន​/​ភ្នំព...

​ហោរាសាស្ត្រ​

​ ប្រចាំថ្ងៃ សៅរ៍ ទី ២៨​...