​កងទ័ព​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​យល់ព្រម​ដើម្បី​ផ្ទេរ​ការគ្រប់គ្រង​ដី​ពាណិជ្ជកម្ម​(​ដី​លក់​និង​ទិញ​)​ចំនួន​១៦០.០០០ ហិកតា​ទៅ​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ការធ្វើ​កំណែ​​ទម្រង់​អាជីវកម្ម​របស់​ខ្លួន​បន្ទាប់​ពី​ទាហាន​ម្នាក់​បាន​ធ្វើការ​បាញ់ប្រហា​រ​ដោយសារតែ​ជម្លោះ​អំពី​កិច្ចព្រមព្រៀង​ទិញ​លក់​អចលនទ្រព្យ​។​

នាយទោ ​ចា​ក្រា​ផាន ថូ​ម​ម៉ា សម្លាប់​មនុស្ស​២៩​នាក់​និង​ធ្វើ​របួស​៥៧​នាក់​ដោយសារជម្លោះដីធ្លី

​កាលពី​សប្តាហ៍​មុន ទាហាន​ម្នាក់ ឈ្មោះ​ចា​ក្រា​ផាន ថូ​ម​ម៉ា សម្លាប់​មនុស្ស​២៩​នាក់​និង​ធ្វើ​របួស​៥៧​នាក់​ក្នុងអំឡុង​បាញ់ប្រហារ​មិន​រើសមុខ​អស់​រយៈពេល​១៩​ម៉ោង​ បន្ទាប់ពី​គាត់​បាន​បាញ់​បញ្ជាការ​របស់​គាត់​និង​សាញ់​ញាតិ​ម្នាក់​របស់​បញ្ជាការ​នេះ ដោយសារ​ជម្លោះ​ការលក់​ដីធ្លី​នេះ ។ បន្ទាប់មក ទាហាន​អាយុ​៣២​ឆ្នាំនេះ ត្រូវ​​បាន​បាញ់សម្លាប់​ក្នុង​ការប្រឈមមុខ​ជា​មួយ​សមត្ថកិច្ច​នៅក្នុង​ផ្សារ​មួយ​។​

​ហេតុការណ៍​នេះ​បាន​នាំឱ្យ​មាន​ការចាប់អារម្មណ៍​ជា​សាធារណៈ​លើ​ការ​ចូល​ពាក់ព័ន្ធ​របស់​ទាហាន​នៅ​ក្នុង​សកម្មភាព​ពាណិជ្ជកម្មរ​បស់​កងទ័ព​នៅក្នុង​ប្រទេស​​មួយ​ដែល​ទើបតែ​ងើប​ចេញពី​ការគ្រប់គ្រង​យោធា​ដោយផ្ទាល់​នេះ​។​

​អគ្គមេបញ្ជាការ​កងទ័ព លោក​អា​ពី​រ៉ា​ត គង់​សំពង់ បាន​ប្តេជ្ញា​ថា​នឹង​បោសសម្អាត​សកម្មភាព​អាជីវកម្ម​របស់​កងទ័ព​ដែល​រក​ចំណូល​បាន​ជិត​មួយ​ពាន់​លាន​បាត​(​ជាង​៣២​លាន​ដុល្លារ​) ។ ចំណូល​ទាំងនោះ រួមបញ្ចូល​ទាំង កន្លែង​វាយ​កូន​ហ្គោល ទីលាន​ប្រដាល់ ប្រណាំង​សេះ ក្លឹប​កីឡា សណ្ឋាគារ និង​ស្ថានីយប្រេងឥន្ធនៈ​។​

​នាយសេនាធិការ​កងទ័ព ឧត្តមសេនីយ៍ធី​វ៉ា​រ៉ា​ត ប៊ូ​ន​យ៉ាវ៉ា​បាន​និយាយថា ” ចាប់ពី​ពេលនេះ​ទៅ​កងទ័ព​នឹង​ប្រគល់​គម្រោង​ផ្សេងៗ​ទៅឱ្យ​នាយកដ្ឋាន​រតនាគារ​​ដើម្បី​ពិចារណា​ពី​វិធី​ធ្វើ​ចំណាត់ការ​ដោយ​ផ្អែក​លើ​ច្បាប់​និង​បទបញ្ជា​របស់​ខ្លួន​” ។​

​ការផ្ទេរ​នេះ​មានន័យថា​ប្រាក់ចំណូល​របស់​អាជីវ​កម្មនេះ​នឹង​ត្រូវ​ប្រគល់​ទៅ​រដ្ឋ​ដោយផ្ទាល់​៕​ប្រែ​សម្រួល​៖​សុខា​/sn