អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរ​ខណ្ឌទាំង១៤ត្រូវចុះពិនិត្យការដ្ឋាន​សំណង់ទាំងអស់មាននៅក្នុងមូល​​​ដ្ឋានរបស់ខ្លួនមានច្បាប់អនុញ្ញាត ​ឬទេ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ចុះ ពិនិត្យការដ្ឋានសំណង់ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យការដ្ឋានទាំងនោះ មានច្បាប់ត្រឹមត្រូវចៀសវាងការកើតឡើងនូវ ហានិភ័យផ្សេងៗបង្កគ្រោះថ្នាក់ដល់មនុស្ស ពិសេសកម្មករដែលកំពុងបំពេញការងារនៅក្នុងការដ្ឋាន។

ការជំរុញបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖កាលពីដើមឡើយការសុំច្បាប់អនុញ្ញាតសាងសង់គឺប្រើប្រាស់ពេលយូរ រហូតដល់កន្លះឆ្នាំដែលធ្វើឱ្យប្រជាពលរដ្ឋមានការលំបាត់ក្នុងការសុំច្បាប់អនុញ្ញាតសាងសង់លំនៅដ្ឋានរបស់ខ្លួនតែមកដល់ពេលនេះក្រោយពីរដ្ឋាភិបាលបានប្រតិភូកម្មឲ្យថ្នាក់ក្រោមជាតិ សំណង់មួយចំនួន ត្រូវបានអនុញ្ញាតត្រឹមថ្នាក់ខណ្ឌនិងថ្នាក់រាជធានី តាមរយៈច្រក ចេញ ចូលតែមួយ និងប្រើប្រាស់ពេលវេលាមិនយូរដូចពេលមុននោះទេ។ដូច្នេះការងារនេះត្រូវតែធ្វើឡើងឲ្យបានម៉ត់ចត់ ពោលគឺ ខណ្ឌទាំងអស់ត្រូវតែចុះទៅពិនិត្យមើលដល់សំណង់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើការដ្ឋានទាំងនោះមានច្បាប់អនុញ្ញាតឬទេ បើមិនមានច្បាប់ត្រូវជំរុញពួកគាត់មកបំពេញច្បាប់ឱ្យបានត្រឹមត្រូវ។

លោកអភិបាលរាជធានីបានបញ្ជាក់ថា មកដល់ម៉ោងនេះនៅមានការដ្ឋានសំណង់ធំៗមួយចំនួន នៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ដោយការដ្ឋានសំណង់ខ្លះសាងសង់ខុសច្បាប់អនុញ្ញត ពោលគឺច្បាប់អនុញ្ញាតត្រឹមតែ២២ជាន់ ប៉ុន្តែការសាងសង់រំលោភច្បាប់រហូតដល់២៩ជាន់ ។ នេះជាបញ្ហាដែលយើងត្រូវតែធ្វើការ ដើម្បីកុំឲ្យមានបញ្ហាកើតឡើងបង្កគ្រោះថ្នាក់ដល់មនុស្ស។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ការសង់មិនស្របតាមស្តង់ដាបច្ចេកទេស មិនមានគុណភាព វានឹងបង្កហានិភ័យ ដែលអាចបាក់រលំធ្វើឲ្យមនុស្សស្លាប់ក្នុងខណៈពេលកំពុងសាងសង់និងក្រោយការសាងសង់។លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាឲ្យអភិបាលខណ្ឌទាំងអស់ត្រូវចុះពិនិត្យគ្រប់ការដ្ខាន ដោយមិនអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងការដ្ឋានសំណង់ឡើយ។

ក្នុងកិច្ចប្រជុំនោះដែរ បើតាមការបញ្ជាក់ពីលោក សេង វណ្ណៈនាយករដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅក្នុងទូទាំង១៤ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញមានសំណង់មិនមានច្បាប់អនុញ្ញាតប្រមាណជាង៥០០ទីតាំង។ប៉ុន្តែក្នុងចំនួននេះត្រូវបានអភិបាលខណ្ឌមួយចំនួនបញ្ជាក់ថា ចំនួននេះបានថយចុះច្រើនហើយ ដោយថ្មីៗនេះ អភិបាលខណ្ឌមួយចំនួននោះ បានអនុវត្តចុះទៅធ្វើការត្រួតពិនិត្យនិងបានជំរុញឲ្យការដ្ឋានសំណង់ដែលមិនច្បាស់នោះទៅបំពេញច្បាប់បានយ៉ាងច្រើនហើយ។

មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីណ៏កម្មនិងសំណង់រាជធានីភ្នំពេញបានឲ្យដឹងថា៖ នៅក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៩សំណង់ ដែលបានសាងសង់រួចនិងកំពុងដំណើរការសាងសង់ចាប់ពីកំពស់៥ជាន់ដល់៤០ជាន់មានប្រមាណ ១២៩២អាគារ។សំរាប់ស្ថិតិឆ្នាំ២០១៩សំណង់កំពស់៥ជាន់ដល់៩ជាន់មានចំនួន៣៨១អគារ,កំពស់១០ជាន់ដល់១៩ជាន់មាន១១០អគារ,ចាប់ពីកំពស់២០ជាន់ទៅ២៩ជាន់មាន១៥អគារ,ពី៣០ជាន់ទៅ៣៩ជាន់មាន១៤អគារ,ពី៤០ជាន់ទៅមាន១២អាគារ ចំណែកសំណង់បុរីមានចំនួន២៤៤បុរី៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...