ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្បែងមានជ័យ​បាន​នាំយក​នូវ​ថវិកា​ចំនួន​៤៤០.០០០​រៀល​ដែលជា​អំណោយ​សប្បុរសជន​កង​រាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​។​ថវិកា​ប្រគល់ជូន​ដល់​លោកតា​ហៀ​ច​ឆេង​អាយុ​៧០​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ដែលមាន​ជីវភាព​ខ្វះខាត​។

​សប្បុរសជន​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​លោកតា​ហៀ​ច​ឆេង​មានឈ្មោះ​ដូចខាងក្រោម​៖១,​លោក​វរសេនីយ៍ត្រី​សុង​រ៉ុង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន​ចំនួន​២០០.០០០​រៀល​។​២,​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ចំនួន​៥០.០០០​រៀល​។​៣,​លោក​អនុសេនីយ៍ឯក​ជេ​ត​វណ្ណៈ​នាយការិយាល័យ​ហ្វឹកហ្វឺន​ចំនួន​៤០.០០០​រៀល​។​

៤,​លោក​អនុសេនីយ៍ឯក​ពុធ​វ៉ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សង្គម​ថ្មី​ចំនួន​៤០.០០០​រៀល​។​៥,​លោក​វរសេនីយ៍ត្រី​ហុង​ហាំ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សែន​ចំនួន​៤០.០០០​រៀល​៦,​លោក​អនុសេនីយ៍ត្រី ហេង សុខ​ខេង ២០.០០០​រៀ​៧,​លោក​ភោគ​សំណាង​អាជីវករ​ចំនួន​៥០.០០០​រៀល​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្បែងមានជ័យ​ចំនួន​៣​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ឈឹម​អយ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​មាន​អង្ករ​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​,​មី​,​និង​ថវិកា​ចំនួន​១៣​ម៉ឺន​រៀល​ជួយ​ដល់​គ្រួសារ​សព​ដែល​ជួប​ការលំបាក​ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​៕S/​