Home ព័ត៌មានជាតិ សេដ្ឋកិច្ច បណ្តុះបណ្តាល​...

បណ្តុះបណ្តាល​និង​ចែករំលែក​ចំណេះដឹង​វិស័យ​អចលនទ្រព្យ​និង​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ ៣.៨០០​នាក់​

ដោយៈ​សុផល​/ភ្នំពេញ​៖​អាច​ចាត់ទុកថា​ជា​ឱកាស​ការងារ​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​យុវជន​គឺ​ក្រុមហ៊ុន​Century21ZillionHolding​ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ឯកទេស​លើ​ទីផ្សារ​ដីធ្លី បានប្រកាស​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ​បន្ថែម​៣៨០០​នាក់។​ដើម្បី​ដំណើរការ​អាជីវកម្ម​នៅ​ទូទាំងប្រទេស​ហើយ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​ចំណេះដឹង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា។

សិក្ខាសាលា «​បណ្តុះ​ភាពជោគជ័យ​សម្រាប់ ៣៨០០ នាក់​ដំបូង​ក្នុង​វិស័យ​អចលនទ្រព្យ​»​នេះ បាន​ត្រូវធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​ភ្នំពេញ​។ ក្នុង​គោលដៅ​តម្រង់ទិស​អ្នកចូលរួម​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ វាគ្មិន​ជំនាញ ៧​រូប បាន​ត្រូវ​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ ។

​លោកស្រី​ហ្គ្រែ​ស​រចនី​ហ្វុ​ង​អគ្គនាយិកា​ក្រុមហ៊ុន​Century21Cambodia​ដែលជា​ក្រុមហ៊ុនមេ​គ្រប់គ្រង​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ម៉ាក​យីហោ Century 21 នៅ​កម្ពុជា (​រួមទាំង​ក្រុមហ៊ុន Century 21 Zillion Holding) បាន​ឲ្យ​ដឹងថា​នេះ​ជា​ឱកាស​កម្រ​សម្រាប់​ប្អូនៗ​និស្សិត​ដែល​ជិត​បញ្ចប់​ការសិក្សា​និង​អ្នក​កំពុងធ្វើការ​ឯករាជ្យ​ក្នុង​វិស័យ​ផ្សេងទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន និង​កែលម្អ​ជីវភាព​រស់នៅ​។​

​លោកស្រី រចនី​ហ្វុ​ង បាន​លើកឡើងថា​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​អាចធ្វើ​ឲ្យ​ជីវភាព​ប្រសើរឡើង ហើយ​មានឱកាស​ពង្រីក​បណ្តាញ​ទំនាក់ទំនង​បានល្អ​តាមរយៈ​ការជួប​ជាមួយ​ម្ចាស់ទ្រព្យ​នៅ​កម្ពុជា និង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ដែលជា​អ្នកមាន​ធនធាន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​។​

​លោកស្រី​បាន​បន្ត​ថ្លែងថា​៖«​នេះ​ជា​ឱកាស​កម្រ​សម្រាប់​បងប្អូន​ដែល​ចង់​ទទួលបាន​ប្រយោជន៍​ពី​ការរីកចម្រើន​ពី​វិស័យ​អចលនទ្រព្យ​ក្នុងការ​កែប្រែ​ស្ថានភាព​ជីវភាព​របស់គាត់​និង​ក្រុមគ្រួសារ​និង​ជួយ​ដល់​ម្ចាស់ទ្រព្យ​នៅ​កម្ពុជា​។​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​វិជ្ជាជីវៈ​ទាំង​៣.៨០០​នាក់​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​សម្រាប់​វិនិយោគិន​ហើយ​ពួកគាត់​អាច​មានឱកាស​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ឬ​មានឱកាស​ទៅ​ទស្សនៈកិច្ច​នៅ​សាខា Century 21 នៅក្រៅ​ប្រទេស​ដូចជា អាមេរិក ជប៉ុន ឬ​ចិន​ជាដើម​»​។

​សូមជម្រាបថា​វាគ្មិន​ជំនាញ​ដែល​បាន​ចូលរួម​ផ្តល់​ជា​គំនិត​និង​ទស្សនៈ​សម្រាប់​វគ្គ​«​បណ្តុះ​ភាពជោគជ័យ​សម្រាប់​៣៨០០​នាក់​ដំបូង​ក្នុង​វិស័យ​អចលនទ្រព្យ​»​នេះ​បាន​លើកយក​ប្រធានបទ​ផ្សេងៗ​ជាច្រើន​មក​ធ្វើការ​ចែករំលែក​ដែល​សុទ្ធសឹង​ជា​កត្តា​គន្លឹះ​សម្រាប់​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​រួមមាន​ដូចជា​ប្រធានបទ​ទាក់ទង​នឹង​ជំនាញ​ផ្នែក​ទំនាក់ទំនង​ជំនាញ​ផ្នែក​លក់​និង​ប្រធានបទ​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​លើ​វិស័យ​អចលនទ្រព្យ​ជាដើម​។

​វាគ្មិន​ជំនាញ​ទាំង​៧​រូប​រួមមាន​លោកគ្រូ​ឃីម​សុខ​ហេង​ដែលជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​,​លោក​ឌិន​សុមេធា​រិ​ទ្ធ​ស្ថាបនិក​និង​អគ្គនាយក​ភូមិ​ផ្កាត្រកួន​,​លោក​ច្រឹ​កសុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​,​លោក​នាក់​សម​សែន​សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RENT KH, លោក ព្រាប កុល អគ្គរដ្ឋទូត​ដើម្បី​សន្តិភាព នៃ​សន្តិភាព​សាកល​, លោក សោម សម្បត្តិ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខាំ​-​ផែន (​ថ្នាំ​ពណ៌​ជាតិ​) និង លោក ជី សិលា ស្ថាបនិក​ក្រុមហ៊ុន Sabay Digital Corporation​។

​យោងតាម​លោកស្រី​រចនី​ហ្វុ​ង​បានឱ្យដឹងថា​តម្រូវការ​ដីធ្លី​កំពុងមាន​ការកើនឡើង​ខ្លាំង​នៅ​គ្រប់​តំបន់​នៅ​កម្ពុជា ដោយសារ​កំណើន​គម្រោង​វិនិយោគ​ពី​អ្នក​បណ្តាក់ទុន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ កំណើន​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​Century21ZillionHolding​ដែលជា​ម៉ាក​យីហោ​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ដើមកំណើត​ពី​អាមេរិក បើក​សាខា​ថ្មី​បន្ថែម ៣៨(១៤​ខណ្ឌ​នៅ​ភ្នំពេញ​និង​២៤​ខេត្ត​)​ហើយ​ត្រូវ​
​ការជ្រើសរើស​ភ្នាក់ងារ ៣៨០០ នាក់​។

​លោកស្រី​បញ្ជាក់ថា​៖«​នេះ​ជា​កម្មវិធី​ល្អ​ដែលមាន​ប្រជុំ​ដោយ​អ្នកជំនាញ​ពី​វិស័យ​ផ្សេងៗ​គ្នា​រហូតដល់​ទៅ​៧​រូប​ដែល​ពួកគាត់​សុទ្ធសឹង​មាន​បទពិសោធ​កា​ងារ​និង​អាជីវកម្ម​ច្រើនជាង​៣០​ឆ្នាំ​ហើយ​អាចជួយ​តម្រង់ទិស​អ្នកចូលរួម​ដើម្បី​ក្លាយខ្លួនជា​ភ្នាក់ងារ​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជាជីវៈ​បាន​យ៉ាងពិត​ប្រាកដ​»​។​

លោក​គុយ​វ៉ាត​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​Century21Cambodia​បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​នាពេលនេះ​មាន​សារៈសំខាន់​ដែល​អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​ជំនាញ​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម ការវិនិយោគ និង​យុទ្ធសាស្ត្រ​ទិញ​លក់ ក្នុង​វិស័យ​អចលនទ្រព្យ​៕S/

ចំណងជើង​រូបថត​៖​ក្រុមហ៊ុន Century 21 Zillion Holding បណ្តុះបណ្តាល​និង​ចែករំលែក​ចំណេះដឹង​វិស័យ​អចលនទ្រព្យ​និង​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ ៣៨០០​នាក់​(​រូបៈ​សុផល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

ក្រោយ​រកឃើញ​បុគ្គលិក​ធនាគ...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អគា...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...