ដោយលើកឡើងអំពីស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើងនោះរបាយការណ៍របស់រដ្ឋាភិបាលនិយាយថា ការឆ្លងរាលដាលនៃវីរុសCovid-19អាចធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលចំនួន ៤២,៣ លានលាន ដុង(១,៨ពាន់លានដុល្លារ)។នេះបើយោងតាមវេបសាយ VnExpress ។
ក្រសួងផែនការនិងវិនិយោគនិយាយនៅក្នុងរបាយការណ៍វាយតម្លៃការខាតបង់ដោយសារវីរុសនេះថាថាការខាតបង់ប្រាក់ចំនួន ១,៨២ពាន់លានដុល្លារនេះអាចកើតឡើង ប្រសិនបើវីរុសនេះ បន្តមានរហូតដល់ចុងត្រីមាសទី២នៃឆ្នាំ២០២០ ។
ប្រសិនបើរឿងនេះកើតឡើង ប្រាក់ចំណូលថវិកាសម្រាប់ឆ្នាំនេះ ទំនងជាមានចំនួន៦៣,២៦ ពាន់លានដុល្លារគឺធ្លាក់ចុះ ១,៦ភាគរយពីការប៉ាន់ស្មានមុនពេលមានមានជំងឺឆ្លងនេះ។
ប្រសិនបើជំងឺនេះអាចត្រូវបានគ្រប់គ្រងបាននៅចុងត្រីមាសទី១នោះប្រាក់ចំណូលថវិកានឹងធ្លាក់ចុះ១,២ ភាគរយ នៅក្រោមការប៉ាន់ស្មាននេះដែលស្មើនឹងការខាតបង់ចំនួន ១៨,១ លានលានដុង (៧៧៨,៨៨ លានដុល្លារ) ។
របាយការណ៍នេះនិយាយថាជំងឺរាតត្បាតនេះនឹងប៉ះពាល់ដល់ប្រភពចំណូលសំខាន់ចំនួន៣គឺផលិតកម្មនិងការប្រើប្រាស់ក្នុងស្រុក ការនាំចេញនាំចូល និងប្រេងឆៅ។
ឧស្សាហកម្មដែលរងផលប៉ះពាល់ដោយផ្ទាល់ មានដូចជាវិស័យទេសចរណ៍ការដឹកជញ្ជូន និងពាណិជ្ជកម្មទំនិញកសិកម្ម គឺទំនងជារងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺនេះ៕ប្រែសម្រួល៖សុខា/sn

រថយន្តដឹកទំនិញឆ្លងកាត់ចក្រព្រំដែនKim Thanh (លេខ២) របស់វៀតណាមជាមួយចិននៅខេត្តឡាវ កាយ កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០