ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អមដំណើរដោយមន្ត្រី ជាច្រើននាក់ទៀត។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចុះក្តាប់នូវសេចក្តីត្រូវការរបស់ប្រជា​ពលដ្ឋ ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។ លោក បានបញ្ជាក់បន្ថែមថា កម្ពុជាយើងកំពុងមានសុខសន្តិភាព ស្ថេរភាពពេញលេញ និងមានការអភិវឌ្ឍន៍គ្រប់វិស័យ ជាមួយគ្នានេះក្រុមការងារ មានតួនាទីសហការជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព។

នៅក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋទាំង២ឃុំបានលើកឡើងជាសំណូមពរ និងទុកកង្វល់របស់ពួកគាត់មួយចំនួន ពាក់ព័ន្ឋទៅនឹងការស្នើសុំដោះស្រាយបញ្ហាកសិកម្ម ក្នុងការធ្វើយ៉ាងណាជួយរកពូជស្រូវ ដើម្បីងាយស្រួលរកទីផ្សារលក់ចេញ ។ ស្នើសុំដោះស្រាយបញ្ហាបណ្តាញអគ្គីសនី ពាក់ព័ន្ឋទៅនឹងការតភ្ជាប់បណ្តាញប្រើប្រាស់ចូលទៅក្នុងមូលដ្ឋាន និងការដាក់បង្គោល ។ ស្នើសុំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងមូលដ្ឋាន ជួយស្ថាបនាផ្លូវដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា ។

ពាក់ព័ន្ឋទៅនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើការឆ្លើយតប ជូនប្រជាពលរដ្ឋលើបញ្ហាកសិកម្ម ពិនិត្យលើពូជស្រូវតម្រូវទីផ្សារ ការពិនិត្យលើការគ្រប់គ្រងអគ្គិសនី សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមជាមួយបញ្ហាការស្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន ដោយបានដោះស្រាយបញ្ហាមួយចំនួន និងនាំយកការសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនទៀត ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទាំង២ឃុំផងដែរ។

ជាមួយគ្នានេះ លោកបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានជាប្រចាំ តាមដានត្រួតពិនិត្យ និងដោះស្រាយនូវរាល់កង្វល់ប្រជាពលលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕B/