សាខាកាកបាទក្រហមស្រុកបូទុម​សាគរ ផ្តល់អំណោយជូនពលរដ្ឋក្រី​​ក្រ១៤គ្រួសារ

197
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ប្រជាពលរដ្ឋក្រីក្រលំបាកចំនួន១៤គ្រួសារ នៅចំណុចព្រែកតានង ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ​បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ដោយមិនប្រកាន់និន្នការនយោបាយ។

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង តំណាងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិការ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រសរុបចំនួន១៤គ្រួសារ រស់នៅចំណុចព្រែកតានង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក។

លោក ហាក់ ឡេង អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនថាតែជាជនពិការដែលកំពុងជួបការលំបាក ឬនិន្នាការនយោបាយឡើយ។

លោក ហាក់ ឡេង ក៏បន្តជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាព តាមរយៈការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទើបអាចជៀសផុតពីជំងឺផ្សេងៗ។ ករណីបើពលរដ្ឋជួបបញ្ហាសុខភាព សុវត្ថិភាព រស់នៅ មេត្តាជួយផ្តល់ព័ត៌មានបានឆាប់រហ័សទៅកាន់អាជ្ញាធរមូលដ្ឋាន។

សោតទៀត កុំឱ្យប្រជាពលរដ្ឋលួចទន្រ្ទានដីព្រៃឈើខុសច្បាប់​ ដើម្បីអភិរក្សព្រៃឈើបានគង់វង្ស ប្រសិនជារស់នៅទីតាំងណា កុំរស់នៅទីតាំងនោះជាបណ្តុះអាសន្នៈ។

ចំណែកឯ ក្រុមប្រជាពលរដ្ឋដែលទទួលបានអំណោយមនុស្សធម៌ ថ្លែងអំណរគុណដ៏ ជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  លោកស្រីមិថុនា ភូថង  ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែយកចិត្តទុក ដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

ពលរដ្ឋ សន្យាថា នឹងមិនទន្ទ្រានយកដីព្រៃខុសច្បាប់ទេ ពោលគឺពួកគាត់រស់នៅតែណាដែលជាកេរិ្តម្តាយឪពុកបន្សល់ទុកតាំងពីឆ្នាំ១៩៨៣មកនោះ។ តែអង្គការវ៉ាយអេត ចេះតែមកជំទាស់រុះរើផ្ទះសំប្បែងដែលថ្មីលើដីរបស់ខ្លួនរស់នៅ៕B/