ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក កេត សោផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសដ្ឋាននៅទីក្រុងប៉ារីស។
ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កេត សោផាន់ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ និងទើបធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
សូមជម្រាបថា លោក កេត សាផាន់ ជាអតីតអនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ហើយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងតាំងលោក កេត សាផាន់ ជាអ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិផងដែរ៕សរន