ដោយ: គ្រញូង / បាត់ដំបង: កម្លាំងកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ បានបង្ហាញមុខសញ្ញាជនសង្ស័យរកស៊ីគ្រឿងញៀនមួយសំបុកចំនួន៧នាក់ មុនបញ្ជូនខ្លួនទៅតុលាការ។
ជនសង្ស័យទាំង៧នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំរៀង បានចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១៧ខែកុម្ភៈ នៅចំណុចមុខកាស៊ីណូឃ្វីន ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយត្រី មុយ សាលិត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់មានៈ១ឈ្មោះ កៃ លឿង ភេទប្រុស អាយុ៥៩ឆ្នាំមុខរបរមិនពិតប្រាកដ ដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២ថង់-ថ្នាំគ្រាប់រាងសំប៉ែតពណ៌ក្រហម២គ្រាប់និងមួយកំណាត់។ ក្រោយជនសង្ស័យឆ្លើយសារភាពកម្លាំងយើងបានសុំបទបញ្ជាពីលោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តនិងមានការអនុញ្ញាតិពីលោកនួន សានព្រះរាជអាជ្ញាអមសាលាបូងខេត្តទើបកម្លាំងយើងបន្តចុះធ្វើការឃាត់ខ្លួនជនសង្ស័យបាន៦នាក់ទៀតរួមមាន៖ ២.ឈ្មោះម៉ី សារិនហៅឌុង ភេទប្រុសអាយុ៥៩ឆ្នាំ(មេខ្លោង) ៣.ឈ្មោះឆេងភ័ត្រាភេទប្រុសអាយុ៣០ឆ្នាំ (កូនប្រសារ) ៤.ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ (អ្នកនៅជាមួយ) ៥-ឈ្មោះ សេង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ (ស្នាក់នៅជាមួយគ្នា) ៦.ឈ្មោះប៉ិកពៀវភេទប្រុសអាយុ២៤ឆ្នាំ នៅជាមួយគ្នា និង៧.ឈ្មោះសោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ នៅជាមួយគ្នា។ ជនសង្ស័យទាំង៧នាក់នេះ រស់នៅក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀង។ ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួនចំនួន៤៨កញ្ចប់ទម្ងន់៨៦,៧៦ក្រាម-ថ្នាំគ្រាប់ពណ៌ក្រហមរាងសំប៉ែតមាន អក្សរ(WY)ចំនួន៦៩៣គ្រាប់ រថយន្តចំនួន២គ្រឿង-ប្រាក់ដុល្លារចំនួន២៤,៥០៣ដុល្លារ, ប្រាក់បាតថៃចំនួន៨៣,៩១០បាត, ប្រាក់ខ្មែរចំនួន២៧,៧១៧.០០០រៀល, ខ្សែកលោហធាតុពណ៌លឿងចំនួន១៣ខ្សែ, ខ្សែដៃលោហធាតុពណ៌លឿងចំនួន១៣ខ្សែ, ខ្សែជើងលោហធាតុពណ៌លឿងចំនួន០៤ខ្សែ ចិញ្ជៀនលោហធាតុពណ៌លឿងចំនួន១៣វង់, កងដៃលោហៈធាតុពណ៌លឿងចំនួន១០កង បណ្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន៥បណ្តោងនិងជ័រ០១បណ្តោង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង ត្រូវបានលោកមេបញ្ជាការកងរាជអាវុធខេត្តបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាងបទល្មើសមួយចំនួនធំទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ល