ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ដី​រដ្ឋ​នៃ​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២ នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នឹង​ឈានទៅរក​ការបោះ​បង្គោលព្រំ និង​លើក​ប៉ាណូ​បញ្ជាក់​ទីតាំង​ដើម្បី​ការពារ ។​

​វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​បន្ទាប់ពី​ក្រុម​ជន​អណាធិបតេយ្យ​ដែលមាន​រចនាសម្ព័ន្ធ និង​មេខ្លោង​ដឹកនាំ បាននិងកំពុង​បន្ត​រំលោភបំពាន​ទន្ទ្រាន​ឥតឈប់ឈរ​យក​ជា​កម្ម​សិទ្ធិ​ឯកជន​ខុសច្បាប់ ។​

​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក​លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​និ​យ័​កម្ម និង​សំណង់ ,​តំណាង​ក្រសួងកសិកម្ម រដ្ឋបាល​ព្រៃឈើ​និង​លោក លី​សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មន្ទីរជំនាញ និង​កងកម្លាំង​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លើ​ផ្ទៃរាប​និង​ពីលើ​អាកាស ដោយ​កំណត់​ព្រំ​តាម​ប្រព័ន្ធ​កំណត់​ភូមិសាស្ត្រ​(​ជី​ភី​អេសៈ​GPS) និង​បង្ហោះ​ដ្រូ​ន​ថត យក​ទិដ្ឋភាព​ជាក់ស្ដែង​ទីតាំង ។​

​នៅក្នុង​លិខិត​លេខ​៣១២​ដន​ស​/​អស​ដក ចុះ​ថ្ងៃទី​៥​កុ​ម្ភះ​២០២០ បាន​ចែងថា ៖ សកម្មភាព​ក្រុម​អណាធិបតេយ្យ រំលោក​ចូល​រក​រានទន្ទ្រាន កាន់កាប់ វាស់វែង លក់ដូរ បែក​ចែក​ដីធ្លី ក្នុង​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២​ផង និង​ដី​កម្មសិទ្ធិ​ស្របច្បាប់ ឬ​មាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​(​ប្លង់រឹង​) របស់​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក និង​ឃុំ​សិង្ហ ស្រុក​អូរជ្រៅ របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​និង សំណង់​ប្រគល់ជូន ឯកឧត្ដម​អភិបាលខេត្ត ចា​ត​កម្លាំងចម្រុះ​ទៅ​បោះបង្គោល​ព្រំដី​រដ្ឋ និង​លើក​ស្លាក​សំគាល់​ដី​ស្ថា​និ​យ៍​ដែល​ត្រូវ​រក្សា​ជា​សម្បត្តិ​រដ្ឋ​។​

​ហើយ​មាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រដ្ឋបាល​ព្រៃឈើ ត្រូវ​ដោះស្រាយ​សម្ភា​រះ​និង​មធ្យោបាយ​ផ្សេងៗ ក្នុង​ការចុះ​បោះបង្គោល​ព្រំដី​និង​លើក​ស្លាក ។​
​ចំនែក​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​និ​យ៍ក​ម្ម​សំណង​និង​សុរ​យោ​ដី​ខេត្ត ជា​អ្នក​ចុះ​វាស់វែង​កំណត់​និយាម​ការ​(TA) ព្រំ​ស្ថាន​និ​យ៍ និង​មិន​ចុះបញ្ជី​ដល់​ល​ក្រុម​អាណាធិបតេយ្យ​នោះទេ​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ក្រុមការងារ​ចម្រុះ​ខេត្ត ស្រុក និង​មេបញ្ជាការ​ង ស្នងការរង កងក​ម្លាំ​រាជ​អាវុធហត្ថ កងកម្លាំង​នគរបាល​បាន​ប្រាប់ថា​កន្លងមក​ក្រុមការងារ​ជាថ្មី​ម្តងទៀត ក៏បាន​បន្ត​ចុះទៅ​ទប់ស្កាត់ ក្រុម​ជន​អនាធិបតេយ្យ ដែល​ចូល​រុករាន​និង​បោះបង្គោល ,​សាងសង់​ខ្ទម​ឬ​សំណង់​អនាធិបតេយ្យ​នៅលើ​ដី​ដែលមាន​កម្មសិទ្ធិ​ស្របច្បាប់​(​ប្លង់រឹង​) របស់​ប្រជាពលរដ្ឋ និង​ដី​រដ្ឋ នៅ​ទីតាំង​ភូមិសាស្ត្រ ភូមិ​កណ្តាល ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ជាប់​ព្រំប្រទល់ ជាមួយ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។

​ក្នុង​បេសកម្ម​ការងារ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ទប់ស្កាត់​ភាព​អាណាធិបតេយ្យ​ដែល​បង្ករ​ការលំបាក់​ដ​ល់​ប្រជាពលរដ្ឋ​នោះ កន្លងមក លោក អ៊ុ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​ដឹកនាំ​មន្ត្រី​និង​កងកម្លាំង​ចុះ​ទប់ស្កាត់ បង្ក្រាប​និង​ក៍បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ឈប់​ធ្វើ​សកម្មភាព រុក​ទន្ទ្រាន ចាប់ដី​កម្ម​សិទ្ធ​ឯកជន​ស្របច្បាប់​របស់​ជា​ពលរដ្ឋ និង​ដី​រដ្ឋ​ទៀត ។​
​ពិសេស​នោះ​សូមកុំ​ជឿ​ការឃោសនា បោកប្រាស់​ផ្សេងៗ​របស់ ក្រុម​មេខ្លោង​និង​មេខ្យល់ ។​

​សូមបញ្ជាក់​រំលឹកថា​៖​ជន​រំលោភ​ដីធ្លី​ទាំងនោះ​ជា ពលរដ្ឋ​មកពី​ច្រើន​ប្រភព ច្រើន​ក្រុម​មានមក​ពី​ខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង​និង​ពី​ខេត្តបន្ទាយមានជ័យ រួមទាំង​នៅ​ឃុំ​សឹង្ហ​ស្រុក​អូរជ្រៅ មកពី​ក្រុង​សិរីសោភ័ណ ពី​ឃុំ​នានា​ក្នុងស្រុក​ស្វាយចេក​។​

​ពួកគេ​បាន​ឭ​តៗ​គ្នា និង​មាន​មេខ្លោង​បំផុស​អោយមក​ចាប់រំលោភ កាន់កាប់​ដី​នៅ​ចំណុច​ដី​រដ្ឋ​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្លក្រាម​និង​ឃុំ​តា​បែន​ស្រុក​ស្វាយចេក នាពេល​ថ្មីៗ​នេះ​ផង​និង​ពី​ដើមឆ្នាំ​២០១៩​មក​ផង​៕ ល​