ដោយ: គ្រញូង / បាត់ដំបង: ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបង ឱ្យកានតែស្រស់បំព្រងមុនទន្លេមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តបានបញ្ជាឱ្យមន្ទីរជំនាញសាធារណការ និងដឹកជញ្ជូនខេត្តវៀបចំគូសគំនូរ ចរាចរណ៍ នៅតាម កំណាត់ ផ្លូវ ជាតិលេខ៥៧និងជីករណ្តៅដាក់លូទំហំធំៗដើម្បីរំដោះទឹកចេញក្រៅក្រុងដើម្បីកុំឱ្យពេលភ្លៀងអំម្តងៗទឹកជន់លិចផ្លូវនៅរដូវវស្សា។
លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសំណូមពរសុំឱ្យអ្នកបើកបរយានយន្តទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋទូទៅត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ពណ៌សនេះ ដើម្បីឲ្យបងប្អូនមើលឃើញកាន់តែច្បាស់ចៀសវាងការជិះចូលគន្លងផ្លូវរបស់គេ នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកប្រធានមន្ទីរបានបានបន្តថា ក្រៅពីគូសគំនូសផ្លូវថ្មីមន្ទីរនូវបានជីករណ្តៅដាក់លូធំៗ ដើម្បីរំដោះកុំឱ្យទឹកជន់លិចផ្លូវពេលមានភ្លៀងធំម្តងៗ។
លោក ចាន់ សំបូរ បានបញ្ជាក់ថា ការរៀបចំគូសគំនូសលើផ្លូវជាតិលេខ៥៧ និងជិករណ្តៅដាក់លូរំដោះទឹកចេញពីទីក្រុងនាពេលនេះ គឺដើម្បីកែលម្អសោភ័ណភាពទីក្រុងឱ្យកានតែស្រស់បំព្រង និងចូលរួមអបអរសាទរបុណ្យទន្លេលើកទី៦ ដែលខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះ៕ ល