ចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសថ្មីនៅចិនបានកើនដល់២.១១២នាក់កាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ បន្ទាប់ពីមនុស្ស១០៨នាក់ទៀតបានស្លាប់នៅក្នុងខេត្តហ៊ូប៉ី តែទោះជាយ៉ាងណាខេត្តបានរាយការណ៍ករណីឆ្លងថ្មីតែចំនួន៣៤៩សម្រាប់ថ្ងៃពុធ ដោយចុះពីចំនួនឆ្លង១.៦៩៣នាក់កាលពីមួយថ្ងៃមុន និងជាចំនួនឆ្លងតិចបំផុតគិតចាប់តាំងពីថ្ងៃ២៥មករាមក។
គណៈកម្មាធិការសុខាភិបាលខេត្តបានឲ្យដឹងថា សរុបក្នុងខេត្តមានអ្នកឆ្លង៦២.០៣១នាក់និងស្លាប់២.០២៩នាក់ ហើយអ្នកជំងឺដែលត្រូវបានព្យាបាលជាចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធនៅហ៊ូប៉ីមានចំនួន១.២០៩នាក់ ដែលលើសចំនួនអ្នកឆ្លងនិងត្រូវនាំចូលមន្ទីរពេទ្យឆ្ងាយ។
ឥឡូវចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនេះនៅទូទាំងពិភពលោកកើនលើ៧៥.០០០នាក់៕ប្រែសម្រួល៖វាសនា/Ha
មួយសប្តាហ៍មកនេះ ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសធ្លាក់ចុះជាប់ ដែលជាសញ្ញាមួយបង្ហាញថាវិធានការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងរបស់ចិនចាប់ផ្តើមផ្តល់ផលវិជ្ជមាន