ក្រសួងសុខាភិបាលបាននិយាយថាមនុស្ស២នាក់បានស្លាប់នៅប្រទេសអ៊ីរ៉ង់បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមាននៃវីរុសCOVID-19 កាលពីថ្ងៃពុធទី១៩ខែកុម្ភៈ។
យោងតាមទីភ្នាក់ងារសារព័ត៌មានYJC បានឱ្យដឹងថា អ្នកទាំង២ដែលបានស្លាប់ គឺជាពលរដ្ឋអ៊ីរ៉ង់និងជាអ្នករស់នៅទីក្រុងកូម។
ពួកគេក៏ជាអ្នកស្លាប់ដំបូងដែរដោយសារវីរុសCovid-19 នៅតំបន់មជ្ឈិមបូព៌ានិងជាអ្នកស្លាប់ទី៧និងទី៨ នៅក្រៅប្រទេសចិន ជាទីដែលការផ្ទុះវីរុសនេះ បានសម្លាប់មនុស្សជាង ២.០០០ នាក់រហូតមកដល់ពេលនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNAបានដកស្រង់សម្តី លោកគីអានូស ចាហាន់ពួរអ្នកនាំពាក្យក្រសួងមួយដែលនិយាយថាវីរុសនេះត្រូវបានគេរកឃើញនៅក្នុងមនុស្សវ័យចំណាស់២នាក់នៅទីក្រុងកូម ភាគខាងត្បូងនៃរដ្ឋធានីអ៊ីរ៉ង់៕ប្រែសម្រួល៖សុខា/sn

ស្ត្រីអ៊ីរ៉ង់ម្នាក់ដើរជិតជញ្ជាំងមានរួបទង់ជាតិអ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០