អាចារ្យឥណ្ឌាម្នាក់ដែលកើតមកដុះដុំសាច់ធំលើផ្ទៃមុខ ត្រូវបានអ្នកភូមិគោរពដូចព្រះ។ លោក ដាប៊ុល មីស្រា អាយុ៣២ឆ្នាំមកពីភូមិសាចេហានពួក្នុងរដ្ឋអ៊ូតថាប្រាដេស បានកើតមកជាមួយអាការៈមួយ ដែលធ្វើឱ្យមុខនិងបបូរមាត់របស់គាត់ដុះដុំសាច់ដ៏ធំ។
គាត់ស្ទើរតែអស់លុយសន្សំរលីងពីខ្លួនដើម្បីតែព្យាយាមវះកាត់ដុំសាច់ ហើយឥឡូវធ្វើការក្នុងវិហារមួយក្នុងភូមិដើម្បីទ្រទ្រង់គ្រួសាររបស់គាត់ ព្រោះគាត់បដិសេធដើរសុំទានគេ។
ប៉ុន្តែអ្នកខ្លះនៅក្នុងភូមិសាចេហានពួយល់ឃើញថាដុំសាច់បែបនេះជាសំណាងពីបុព្វេទៅវិញទេ ដោយជឿថា គាត់ជាព្រះចម្ប៉ាវ៉ាន់ថាចាប់ជាតិ ដោយសារតែមុខមាត់ដូចខ្លាឃ្មុំនេះឯង។
លោកដាប៊ុលសព្វថ្ងៃរស់នៅក្នុងជីវិតក្រតោកយ៉ាក ដោយមានប្រពន្ធពិការភ្នែក និង កូនៗត្រូវចិញ្ចឹម ប៉ុន្តែមិនដែលបាត់បង់ក្តីសង្ឃឹមនោះឡើយ។
លោកនិយាយថា “ខ្ញុំកើតមកជាមួយអាការៈបែបនេះ ប៉ុន្តែមិនដែលទៅសុំទានគេទេ ព្រោះខ្ញុំគោរពខ្លួនឯង។ ត្បិតខ្ញុំចាត់ទុកករណីនេះជាបណ្តាសា មនុស្សឥឡូវបែរជាមើលឃើញខ្ញុំជាព្រះ និងគោរពខ្ញុំដូចជាព្រះចម្ប៉ាវ៉ាន់ថាចាប់ជាតិ។ ខ្ញុំបានទៅមន្ទីរពេទ្យជាច្រើន ប៉ុន្តែគ្មានពេទ្យណាមួយអាចព្យាបាលបានទេ។ ខ្ញុំស្ទើរតែអស់លុយសន្សំរលីងទៅហើយ ប៉ុន្តែក្រោយមកលែងទៅមន្ទីរពេទ្យទៀតហើយ។ មន្ត្រីរដ្ឋាភិបាលក៏ដឹងស្ថានភាពរបស់ខ្ញុំដែរ ប៉ុន្តែមិនបានជួយអ្វីទាំងអស់”៕ ដោយ៖ កញ្ញាដាលីស