ដោយ​: គ្រ​ញួ​ង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ និង​វត្ថុតាង​មួយចំនួន​ទៅ​តុលា​ករ​ពីបទ​ជួញដូ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​
​នៃ​អធិការដ្ឋាន​នគរ​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពោធិ​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ហួន ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន​
​និង​ឈ្មោះ​ង៉ែត ជា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​លោកនាយ​ការិយាល័យ​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​យំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនួន​៨​ថង់​ទម្ងន់​៥,៣៣​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

​លោកនាយ​ការិយាល័យ​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​