ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាពល្អប្រសើរ​បន្តិច​វិញ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​និង​ធ្វើ​ជំនួញ​អ្វីមួយ​ផង​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែម ល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ហត់នឿយ​និង​មានការ​ស្មុគស្មាញ​ច្រើន​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន ប្រយែង​បញ្ហា​ឈឺខ្លួន​ឈឺ​ប្រាណ​ឬ​ឧប្បត្តិហេតុ​អ្វីមួយ​យាយី​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើ​មាន​ក្រុមមនុស្ស​គេ​បង្កបញ្ហា​ល្អក់កករ​ឬ​បង្កើត​បញ្ហា​អ្វីមួយ​មក​ទុកឱ្យ​គប្បី​មានការ​អត់ធ្មត់​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ងាយ​ថយក្រោយ​ហើយ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ឈានដល់​ទាំង​ការបែកបាក់​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រ​ស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​មនុស្ស​នៅក្បែរ​ឬ​ពី​ចម្ងាយ​ក្តី​ងាយ​បង្កបញ្ហា​ឱ្យ​លោកអ្នក​ណាស់ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ផ្ទុះ​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ឆាប់​បាក់បែក​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​មិន​ថា​លោកអ្នក​ប្រកបការងារ​ទិញ​ផ្ទះសម្បែង​ធ្វើដំណើរ​ឬ​ធ្វើ​អ្វី​ទេ ចូរ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ច្រើនជាង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​មួយចំនួន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុង ប្រយ័ត្ន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿង​ចម្រូង ចម្រាស​ជាង​សព្វមួយដង ៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទោះ ធ្វើ​អ្វី​មានតែ​ប្រទាំង​ប្រទើស​និង​រកាំ​ចិត្តច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​រឿង​រាវ​ល្អៗ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំ​កើត​រឿងរ៉ាវ​ចម្រូងចម្រាស​ជាមួយ​ក្រុមមនុស្ស​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រា​ពៃ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឬ​រឿង​រាវល្អ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ប្រែ​មក​ល្អជា​មធ្យម​វិញ ដូចនេះ​បើ​ចង់ ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​វិលត្រឡប់​មកវិញ​ផង​។​ការរស់នៅ​ឃើញថា​ជួប​នូវ​បញ្ហា​មួយចំនួន​យាយី​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកតា​ន​តឹង​និង​នឿយណាយ​ផ្លូវចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ធ្វើឱ្យ​កើតការ​រកាំរកូស​ច្រើន​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​តែង​ទទួល​ស្តាប់រឿង​រាវ​មិនល្អ​ឬ​បញ្ហា​មិនល្អ​ណាមួយ​ផង​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស ឬ​ភ្លាំងភ្លាត់ លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕