តាម​ព័ត៌មាន​ថា កីឡាករ ដូន​នី វ៉ាន ដឺ ប៊ី​ក (Donny van de Beek)​ជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​សម្រេចចិត្ត​ពី​អនាគត​របស់ខ្លួន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ខណៈ​កីឡាករ​រូបនេះ​គ្រោង​ធ្វើតាម​កីឡាករ ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech)​ហើយ​ចាកចេញ ពី​ក្លឹប Ajax នៅ​រដូវក្តៅ​នេះ​។​
​ ​
ហ្ស៊ី​អ៊ី​ច បាន​យល់ព្រម​ទទួលយក​កិច្ចព្រមព្រៀង​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​នៅ​ដំណាច់​រដូវកាល​នេះ ហើយ​យូ​ណាយ​ធី​ត​សង្ឃឹមថា មិត្ត​រួម​ក្រុម វ៉ាន ដឺ ប៊ី​ក នឹងធ្វើ​តាម​ខ្លួន​ផ្ទេរ​មកកាន់ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។
​ ​
​ខ្សែបម្រើ​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​បេក្ខភាព​ដើម្បី​ជំនួស​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ដែល​ទំនងជា​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford ខណៈ​ក្លឹប​និង​ភ្នាក់ងារ មី​ណូ រ៉េ​អូ​ឡា (Mino Raiola) របស់​កីឡាករ​រូបនេះ​កំពុង​បន្ត​មាន​ជម្លោះ​កាន់តែ​កើនឡើង​។​
​ ​
​វ៉ាន ដឺ ប៊ី​ក ត្រៀម​សម្រេច​ផែនការ​ឆាប់ៗ​នេះ ស្របពេល​ក្លឹប Real Madrid ក៏​កំពុង​ចាប់អារម្មណ៍ចង់បាន​កីឡាករ​រូបនេះ​។ ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​ថា វ៉ាន ដឺ ប៊ី​ក បាន​ព្រមព្រៀង​ទទួលយក​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នៅ​ក្របខណ្ឌ La Liga ។​
​ ​
វ៉ាន ដឺ ប៊ី​ក និយាយថា “​វា​គ្មាន​ន័យ​នោះទេ ហើយ​ខ្ញុំ​មិនអាច​គ្រប់គ្រង​ការនិយាយ​របស់​មនុស្ស គ្រប់គ្នា​នោះទេ​។ វា​ពិតជា​កើតមាន​។ កើតមាន​មែន​។​” វ៉ាន ដឺ ប៊ី​ក រកបាន​៨​គ្រាប់​និង​ជួយ បង្កើត​ឱកាស​ឲ្យ​ក្រុម Ajax បាន​៤​លើក​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មិន​ទំនងជា​នៅ​បន្ត​ជា​ផ្នែក នៃ​ក្រុម Ajax ទៀត​ទេ​នៅពេល​រដូវក្តៅ​ចូលមក​ដល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដូន​នី វ៉ាន ដឺ ប៊ី​ក (Donny van de Beek)