គ្រូបង្វឹក​លោក អា​សេន វែង​ហ្គើ (Arsene Wenger) បាន​រិះគន់​តប​ចំពោះ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បន្ទាប់ពី​អ្នក​ស្នង​តំណែង​រូបនេះ​អះអាងថា ខ្លួន​ស្នង​តំណែង​ដឹកនាំ​ក្លឹប ដែល​កំពូល​ធ្លាក់ចុះ​។​
​ ​
លោក អេ​មឺ​រី បាន​ស្នង​តំណែង​លោក វែង​ហ្គើ កាលពី​ឆ្នាំ​២០១៨​ដោយ​បញ្ចប់​ការដឹកនាំ​រយៈពេល​២២​ឆ្នាំ​របស់លោក វែង​ហ្គើ​។​
​ ​
​ប៉ុន្តែ​ក្លឹប Arsenal បាន​បណ្តេញ​លោក អេ​មឺ​រី បន្ទាប់ពី​ការដឹកនាំ​មិនបាន​ល្អ​ហើយ​គ្រូបង្វឹក អេ​ស្ប៉ា​ញ​រូបនេះ​បានលើកឡើង​នៅក្នុង​បទ​សម្ភាស​មួយ​នៅ​ដើមខែ​នេះ​ថា ក្លឹប Arsenal “​ដាំ​ក្បាល​ចុះ​តែម្តង​”​។​
​ ​
លោក វែង​ហ្គើ បាន​ច្រានចោល​ការអះអាង​នេះ ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក អេ​មឺ​រី ដោយ​ចង្អុលបង្ហាញ​ពី​ការជាប់​នៅ​លេខ​រៀង​ទី​៤​ជាប្រចាំ​នៅ​ក្របខណ្ឌ Premier League ព្រមទាំង​ការលើក​ពាន FA Cup ឆ្នាំ​២០១៧​ផងដែរ​។​
​ ​
លោក វែង​ហ្គើ បាន​ថ្លែង​នៅ​កម្មវិធី Laureus World Sports Awards ថា “​កាល​ឆ្នាំ​២០១៧ យើង​រកបាន​៧៥​ពិន្ទុ និង​លើក​ពាន FA Cup ដូច្នេះ​អ្នក​មិនអាច​និយាយ​បែបនេះ​ទេ ហើយ​ឆ្នាំ កន្លងទៅ ២០១៦ យើង​បញ្ចប់​លេខ​២​នៅក្នុង​លី​ក​”​។​
​ ​
ក្នុងការ​អត្ថាធិប្បាយ​ដែល​ធ្វើ​ឲ្យ​លោក វែង​ហ្គើ មិន​សប្បាយចិត្ត​នោះ​គឺថា លោក អេ​មឺ​រី បាន​អះ​អា​ថា “​ក្រុម Arsenal ធ្លាក់​ជើង​ខ្លាំង​ពីរ​ឆ្នាំ​មុនពេល​លោក​មកដល់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក​លោក អា​សេន វែង​ហ្គើ (Arsene Wenger) និង​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)