អតីតវីរបុរសអ៊ីតាលី អាឡេសានដ្រូ ឌែល ព្យែរ៉ូ (Alessandro Del Piero) បានហៅខ្សែប្រយុទ្ធ ម៉ូហាម៉េដ សាឡា (Mohamed Salah) ជា “ព្រះ” បន្ទាប់ពី សាឡា អភិវឌ្ឍខ្លួនបានល្អក្រោយពី ផ្ទេរពីក្លឹប Roma មកកាន់ពហុកីឡាដ្ឋាន Anfield កាលពីឆ្នាំ២០១៧។
កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័សនៅរដូវកាលដំបូងជាមួយក្លឹប Liverpool ដោយរកបាន៤៤គ្រាប់ក្នុង៥២ប្រកួត។
សាឡា រកបាន២៧គ្រាប់កាលពីយុទ្ធនាការឆ្នាំមុន ហើយបច្ចុប្បន្នរកបាន១៨គ្រាប់នៅរដូវកាលនេះ ហើយអតីតខ្សែប្រយុទ្ធ ឌែល ព្យែរ៉ូ បានសាទរចំពោះខ្សែប្រយុទ្ធរូបនេះ។
ឌែល ព្យែរ៉ូ បាននិយាយថា “សាឡា បានក្លាយជាព្រះរួចហើយហើយមិនត្រឹមតែនៅប្រទេស អេហ្ស៊ីបប៉ុណ្ណោះទេ។ កាលនៅជាមួយក្រុម Roma ខ្ញុំចងចាំថាតើកីឡាកររូបនេះឡើងមកតំបន់ មុខទីប៉ុន្មានលើក”។
ឌែល ព្យែរ៉ូ បន្តថា នៅពេលបង្ហាញមុខនៅក្រុម Liverpool កីឡាកររូបនេះបានអភិវឌ្ឍខ្លួន និងរកបានជាង៣០គ្រាប់ក្នុងមួយរដូវកាល៕ ប្រែសម្រួល: ពិសិដ្ឋ