​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីអ្វី​ដែល​ធ្វើ​ឲ្យ​កម្តៅ​អ្នក​កើនឡើង​ខ្ពស់​។ តើ​មាន​អ្វីខ្លះ ទៅ​?

​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក អាច​ប្រែប្រួល​តាម​កម្តៅ​ខាងក្រៅ​។ ប្រសិនជា​អ្នក​ស្ថិតក្នុង​កន្លែង ដែលមាន​កម្តៅ​ខ្ពស់ នោះ​រាងកាយ​អ្នកនឹង​ប្រែជា​ក្តៅ​ដូចគ្នា​។ ដូចនេះ ក្រោយ​ពេលដែល អ្នក​ត្រឡប់​មកពី​កន្លែង​ដែលមាន​កម្តៅ​ខ្ពស់ អ្នក​មិនគួរ​វាស់​កម្តៅ​ភ្លាម​នោះទេ ព្រោះ​វាស់ មិនដឹង​ច្បាស់​ឡើយ​។​

​សីតុណ្ហភាព​ក្នុងពេល​ព្រឹក និង​ពេល​ថ្ងៃ​មិន​ដូចគ្នា​ទេ ដោយ​ក្នុង​ពេលព្រឹក សីតុណ្ហភាព អាច​រាង​ទាប ហើយ​ពេល​ថ្ងៃ​នឹង​ប្រែជា​ខ្ពស់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​ក៏​អាច ប្រែប្រួល​តាម​នោះ​ផងដែរ​។​

​ក្រោយ​ពេលដែល​អ្នក​ហាត់ប្រាណ​រួច ឬ​ញ៉ាំ​បាយ​រួច​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក​ក៏​អាច​កើន ឡើង​ដែរ ប៉ុន្តែ​ខុសគ្នា​តែ​១​អង្សា​សេ​តែប៉ុណ្ណោះ​។ ដូចនេះ ប្រសិនជា​អ្នក​ចង់​វាស់​កម្តៅ​ឲ្យ​ត្រូវ អ្នក​គួរតែ​ជ្រើសរើស​ពេលវេលា​ឲ្យ​បាន​ត្រូវ ទើប​មិន​វាស់​ច្រឡំ​កម្តៅ​៕ ដោយៈ health.com.kh