យុគ យក្ស​ផ្លែ ដែល​ទើប​ចាញ់ កាំ​ឡៃ យុគ នោះ ណាត់​ថៃ​ចំណូល​ថ្មី មួយរូប​ទៀត សាក​ថ្វីដៃ​

316
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ពូកែ​ឌឺ របស់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​ណាត់​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ចំណូល​ថ្មី​ថៃ ខុន ផ​ប់​ដាយ (Khon Phopday) សាក​ថ្វីដៃ លើស​ង្វៀន​ខា​រ៉ា​បាវ​របស់ អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​២២ កុម្ភៈ ខាងមុខនេះ ។​

​នេះ​ជាការ​ប្រកួត​មួយ ដែល​យក្ស​ផ្លែ ត្រូវការ​ឈ្នះ បន្ទាប់ពី​ជំនួប​ជាមួយ អ្នក​ប្រដាល់​បរទេស​។ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ គេ​ចាញ់​រហូត​នោះ​។ កាលពី​សប្ដាហ៍​មុន យក្ស​ផ្លែ ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​ថៃ កាំ​ឡៃ យុគ (Kamlay yuK) ហើយ​ពេលនេះ គេ​ត្រូវ​ជួប​ជាមួយ ខុន ផ​ប់​ដាយ ដែលជា​អ្នក​ប្រដាល់ ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​។​

យុគ យក្ស​ផ្លែ និង ខុន ផ​ប់​ដាយ​

​យក្ស​ផ្លែ ជា​អ្នក​ប្រដាល់ ដែលមាន​ផ្លែ​វ៉ៃ​ល្អ តែ​គេ​ហាក់​មាន​អំណួត ព្រមទាំង​ចូលចិត្ត​បញ្ចេញ នូវ​កាយវិការ​ចំអក ដាក់​គូប្រកួត ក្នុងខណៈដែល​គូប្រកួត វ៉ៃ​គេ​ចូល​បានល្អ​នោះ ។ ភាព​ចំអកឡកឡឺយ​នេះ ប្រសិនបើ​គេ​ឈ្នះ គូប្រកួត​នោះ មិនជា​បញ្ហា​ឡើយ តែបើ​ចាញ់​វិញ​នោះ វា​ជា​រឿង​អាម៉ាស់​មួយ​។​

​ចំពោះ ខុន ផ​ប់​ដាយ មិនមាន​នរណា​ដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ តែ​មន្ត្រី​ផ្គូរ​ផ្គង ហ៊ាន​ដាក់​ឲ្យ​ប្រកួត ជាមួយ យក្ស​ផ្លែ​បែបនេះ គេ​ទំនងជា មិន​អន់​នោះទេ ។ បើតាម​ការ​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ធំៗ នៅ​ប្រទេស​របស់គេ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៨​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៧០​ដង ឈ្នះ​១៣៧​ដង ចាញ់​២៧​ដង និង​ស្មើ​ពិន្ទុ​៦​ដង ។ នរណា នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​។​

ឡុង សំណាង និង ដែន ភី​ឈី​ត​

​អ្នក​ប្រដាល់ ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ដែន ភី​ឈី​ត (Den Phechhit) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ដែន ភី​ឈី​ត មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ​។ គេ​ធ្លាប់​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​ញឹកញាប់​ណាស់ ដែល​ការប្រកួត​ភាគច្រើន របស់គេ តែងតែ​បានទទួល​ជ័យជំនះ ។ គេ​ជា​អ្នក​ប្រដាល់ ចូលចិត្ត​លេង​ជ​ង្ក​ង់ កណ្ដាប់​ដែ ទាត់ ចំពោះ​កែង​របស់​គេ មិនសូវ​ជា​អស្ចារ្យ​ប៉ុន្មាន​ឡើយ​។​

​ចំពោះ​សំណាង​វិញ គឺ​ល្អ​ទាំង​ព្រម​តែម្ដង មិនតែប៉ុណ្ណោះ កម្លាំង​របស់គេ ក៏​អស្ចារ្យ មិនតែប៉ុណ្ណោះ ភាព​អំណត់​របស់គេ ក៏​ខ្លាំង​ដែរ ។ អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៨​ដង ឈ្នះ​៨៤​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ដែន ភី​ឈី​ត វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៧​ដង ឈ្នះ​៧២​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ នរណា ជា​អ្នកឈ្នះ ? ។​

​អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ អេ​លី​ត ផានិត ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ជើងចាស់ ២ រូប បាន​ណាត់​ប្រកួត​គ្នា​គឺ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចៅ ផល​ឌឿ មកពី​ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ៕v