​ឃុំខ្លួន​យុវជន​លួច​ម៉ូតូ​បន្ទាប់ពី​នគរបាល​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​

156
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​យុវជន​ម្នាក់​មិន​គិត​រៀនសូត្រ​យកចំណេះ​ជំនាញ​ហើយ​បែរជា​បែកគំនិត​លួច​ម៉ូតូ​គេ​ត្រូវ​នគរបាល​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​បាន​។​នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចេញ​ឃុំខ្លួន​បណ្តោះអាសន្ន​។​ករណី​លួច​នេះ​កើតឡើង ចំណុច​ហាង​ការ​ថ្វេ TBR ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក​ស៊ី​ឌី​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឱ្យដឹងថា​៖​ជនសង្ស័យ​មានឈ្មោះ​ណាប់​សុខា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​នៅ​ចំណុច​ជាប់​ហាង​ការ​ថ្វេ​TBR​ខាងលើ​។​ជនល្មើស​បាន​លួច​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​។​ចំណែក​ម៉ូតូ​បានធ្វើការ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ដែរ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ