ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ការលើកកម្ពស់ផលិតផលរបស់ខ្មែរត្រៀមដាក់តាំងលក់នៅក្នុងសួនមានជ័យក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខត្រូវបានលើកមកនិយាយក្នុងកិច្ចប្រជុំមួយ។
លោកអោមចន្ថាអភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធលើកឡើងកាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០ថា៖ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរឱ្យកាន់តែល្បីឈ្មោះនៅលើឆាកអន្តរជាតិ។ត្រូវពលរដ្ឋយើងទទួលស្គាល់និងយកទៅប្រើប្រាស់ក្នុងឱកាសចូលឆ្នាំខ្មែរជិតចូលមកដល់។
អាជ្ញាធរដែនដីនិងជំនាញពាណិជ្ជកម្មខេត្តនឹងបានរៀបចាំដាក់តាំងលក់ផលិតផលខ្មែរនៅក្នុងស្តង់តាំងបង្ហាញនិងតាំងលក់នានានៅសួនមានជ័យឬសួនវេទិកាខេត្តស្ថិតនៅកណ្តាលទីប្រជុំជនខេត្ត។គម្រោងនេះគឺដើម្បីសាងទំនុកចិត្តលើផលិតផលខ្មែរក្រោមប្រធានបទ៖”ការលើកកំពស់ផលិតផលកម្ពុជា”។លោកបន្តថា៖គម្រោងនេះមានគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅដើម្បីឱ្យងាកមករកកាគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកដែលជាផលិតផលដោយសហគ្រាសកម្ពុជាឱ្យបានច្រើនជាអភិបរមា។
លោកប៉ុកឡាយជីនិយាយបន្ថែមថា៖មន្ទីរពាណិជ្ជកម្មកំពុងប្រមូលគៀងគរផលិតផលរបស់ខ្មែរដែលមានគុណភាពខ្ពស់មានអនាម័យហើយមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ដូចជាមានការវេចខ្ចប់ដាក់ស្លាកសញ្ញាសំគាល់ស៊ីជំរៅនិងទូលំទូលាយឱ្យបានត្រឹមត្រូវ។គឺអនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីទូទាំងប្រទេសមកដាក់តាំងលក់ដើម្បីបង្ហាញឱ្យមហាជនបានដឹងបានស្គាល់អំពីផលិតផលខ្មែរយើង។
លោកស៊ាងថៃអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថសនេះជាឱកាសល្អសម្រាប់អ្នកចូលរួមទាំងអស់ឱ្យបានយល់ដឹងអំពីការពាក់ព័ន្ធចង្វាក់ផលិតកម្មដើម្បីរកដំណោះស្រាយឱ្យអាជីវករ សហគ្រាសសិប្បកម្ម ធុនតូច មធ្យម។គឺពួកគេនឹងយកចំណេះដឹងបន្ថែមក្នុងការស្វែងរកទីផ្សារ បច្ចេកទេសដាំដុះបច្ចេកទេសផលិតកែច្នៃបង្កើតថ្មីនូវផលិតផលឬទំនិញដោយផ្តើមចេញពីការប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក៕S/


រូបថត៖មន្ត្រីថាសូមទូងស្គរលើកកំពស់ផលិតផលរបស់ខ្មែរត្រៀមដាក់តាំងលក់នៅបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំជូតខាងមុខ(រូប៖ ប.ជ័យ)