ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២៩២០​នៅ​ភោជនីយដ្ឋាន​លី​ហួត​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​បើក​សិក្ខាសាលា​មួយ​ស្តីពី​ផ្សព្វផ្សាយ​ល​ទ្ឋ​ផល​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​២០១៧,២០១៩​និង​ប្រកាស​បើក​ដំណើរការ​គម្រោង​បន្ត​២០២០-២០២២​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹងថា​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​បើក​សិក្ខាសាលា​មួយ​ស្តីពី​ផ្សព្វផ្សាយ​ល​ទ្ឋ​ផល​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​២០១៧-២០១៩​និង​ប្រកាស​បើក​ដំណើរការ​គម្រោង​បន្ត​២០២០-២០២២​។​សិក្ខាសាលា​នេះ​មាន​វត្តមាន​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​ជា​អធិបតី​។​

​សិក្ខាសាលា​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​រួមជាមួយ​ប្រជា​សហគមន៍​អ្នកទទួលផល​មកពី​បន្តា​ស្រុក​ក្នុង​ខេត្តព្រះវិហារ​,​កំពង់ធំ​,​សៀមរាប​,​និង​ខេត្តបាត់ដំបង​ដោយមាន​ការគាំទ្រ​សម្របសម្រួល​ពី​អង្ក​ការ​Caritas​។​

​កម្មវិធី​នេះ​បាន​លើកកម្ពស់​លើ​ការពង្រឹង​អំណាច​សហគមន៍​សន្តិសុខ​ស្បៀង​ការអភិវឌ្ឍ​ន៌​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​តាមរយៈ​ការផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​ដឹកនាំ​ដោយ​ខ្លួនឯង​ផ្ទាល់​។​ការអនុវត្ត​កសិកម្ម​ប្រ​ដោយ​និរន្តរភាព​,​ការផ្សាភ្ជាប់​ទីផ្សារ​ខ្សែ​ច្រវាក់​ផលិតផល​,​កសិកម្ម​ប្រកបដោយ​បរិ​យា​ប័ន្ន​,​និង​កសាង​ភាពជា​ដៃគូរ រយៈពេល​វែង​ជាមួយ​អ្នកពាក់ព័ន្ធ​៕S/​