ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ចនិងក្រុមមុជទឹកបាតសមុទ្រ តាម រកឃើញសាក​សពជនបរទេសមួយរូប ជាបុគ្គលិកទូកទេសចរណ៍ឯកជន ដែលលង់ទឹកសមុទ្រស្លាប់ នៅរសៀលថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៩ បន្ទាប់ពីម្ចាស់ទូកអះអាងថាជនរងគ្រោះបានចុះ ហែលទឹកសមុទ្រលេងរួចលង់ទឹកបាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ករណីនេះកើតឡើង នៅចំណុចមុខពយ២៣ ចម្ងាយពីកោះកូន ប្រហែល៦០ម៉ែត្រ ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ MPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិកុងហ្គោ មុខរបរជាបុគ្គលិកក្រុមហ៊ុនកោះរ៉ុងដាយស៉ីនធឺ ស្នាក់នៅភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ។

បើតាមប្រភពពីម្ចាស់ទូកបានអោយដឹងថា មុនពេលកេីតហេតុ មានមនុស្សនៅលេីទូក ចំនួន១៥នាក់ (ភ្ញៀវ៧នាក់) បានចុះលេងទឹកសមុទ្រអស់នៅសល់តែខ្លួន (ម្ចាស់ទូក) និងជនរងគ្រោះ។

មួយសន្ទុះក្រោយមក ជនរងគ្រោះបានលោតពីលេីទូកចុះហែលទឹកសមុទ្រលេងជាមួយភ្ញៀវដែរក៍បណ្តាលអោយលង់ទឹកបាត់ ខ្លួនតែម្តង។

ក្រោយមករហូតដល់ម៉ោងជាង៣រសៀល ទើបកម្លាំងគណៈបញ្ជាកាការឯកភាពក្រុងកោះរ៉ុងសហការជាមួយក្រុមហ៊ុនមុជទឹកដាយស៉ីនធឺ រកឃេីញជនរងគ្រោះ លិចនៅបាតសមុទ្រ ក្នុងជម្រៅទឹក៨ម៉ែត្រគៀបជាប់ថ្មក្បែរកន្លែងកេីតហេតុ។

បច្ចុប្បន្នសាកពជនបរទេសខាងលេី ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីធ្វេីកោសល្យវិច្ចយ័បន្តតាមនីតិវិធី៕B/