ភ្ញៀវទេសចរ ប្រមាណ២៣៣នាក់ ចុងក្រោយ ដែលសង្ស័យថាមាន វិរុស COViD-19 មកតាមកប៉ាល់ Westerdam បានវិលត្រឡប់ទៅស្រុកកំណើតវិញ តាមជើងយន្តហោះ

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមន្ត្រីតំណាងអាជ្ញាធរខេត្តព្រះសីហនុ ជូនដំណើរអ្នកទេសចរណ៍ចំនួន២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដើម្បីធ្វើដំណើររទៅកាន់ប្រទេសខ្លួនវិញ តាមជើងហោះហើរពីរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

អាជ្ញាធរកម្ពុជា បានរៀបចំរថយន្តក្រុងចំនួន១០គ្រឿង ដើម្បីដឹកអ្នកទេសចរណ៍ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។

នៅក្នុងបដិសណ្ឋារកិច្ច និងជូនដំណើរនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំង២៣៣រូបនោះផងដែរ។

សូមជម្រាបជូនថា អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។ មិនតែប៉ុណ្ណោះបុគ្គលិករបស់កប៉ាល់ក៏នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅ ឡើងវិញ មុនពេលអនុញ្ញាឱ្យនាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសដែលបានអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...