ក្មេងប្រុសស្រីបីនាក់បងប្អូនកំព្រា​​ម្តាយ ស្នើសុំលោកចៅក្រមនៃសាលា​ដំបូង ជួយដោះលែងឪពុកវិញ

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ក្មេងប្រុសស្រីបីនាក់កំព្រាម្តាយមានតែឪពុកជាអ្នក​រកស៊ីចញ្ចឹមស្នើសំុលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺដោះលែងឪពុក
វិញបន្ទាប់ពីត្រូវគេចោតប្រកាន់ថាបានលួចអាគុណរថយន្តរបស់គេកាលពីយប់ថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២០ កាលពីកន្លងទៅ។

ក្មេងប្រុសស្រីទាំងបីនាក់បានរាបរាប់ឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២០ខែកម្ភៈឆ្នាំ២០២០ដឹងថាពួកគេជាក្មេងកំព្រាម្តាយមានតែឪពុកឈ្មោះ ហែម ចន្រា អាយុ៣៤ឆ្នាំរស់នៅក្នុងភូមិកណ្តោលដុំសង្កាត់កណ្តោលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺ។

ត្រូវតុលាកាខេត្តកំពង់ស្ពឺឃុំខ្លួនឪពុកជាបណ្តោះអាសន្ន តាមពាក្យបណ្តឹងឈ្មោះ តូយ ណារ៉ា ភេទប្រុសអាយុ៣៣ឆ្នាំជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតក្នុងភូមិបូសតានៃ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺថាជនសង្ស័យត្រូវជាឪពុកបានលួចអាគុយរថយន្តរបស់គាត់។

ហើយត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀថ្ងៃទី១៧ខែកម្ភៈឆ្នាំ២០២០បានបន្សល់ទុកក្មេងប្រុសស្រីបីនាក់បងប្អូនមាន១.ឈ្មោះកន ចាន់ត្រា ភេទប្រុសអាយុ១២ឆ្នាំ២.ឈ្មោះ កន សុធាភេទប្រុសអាយុ៩ឆ្នាំ៣.ឈ្មោះកន ស្រីនាថ ភេទស្រីអាយុ៥ឆ្នាំ ឲ្យនៅកំព្រាគ្មានសាចញ្ញាតទីពឹងព្រោះម្តាយមានប្តីថ្មីទៅចោលកូនតូចទាំង៣នាក់នេះតាំងអំឡុងឆ្នាំ២០១៨មកម្លេះ។

បើតាមសម្តីស្ត្រីឈ្មោះ ប៉ែន អូន អាយុ៥៦ឆ្នាំជាអ្នកជិតខាងរស់នៅក្នុងភូមិសង្កាត់ជាមួយគ្នាបាននិយាយទាំងទឹកមុខរលីង រលោងថាជនសង្ស័យជាមនុស្សសុភាពរាបសារមិនដែលមានជំលុះនិងអ្នកជិតខាងម្តងណាឡើយហើយគ៏មិនមែនជាមនុស្សដើលួចទ្រព្យសម្បិត្តអ្នកជិតខាងនោះគឺគាត់ប្រកបរបធ្វើកម្មករសំណងនិងដើរែកដីយកលុយទិញអង្កម្ហូបចញ្ចឹមកូនតូចទាំង៣នាក់ពីព្រោះប្រពន្ឋគាត់មានប្តីថ្មីពីឆ្នាំមកហើយទើបជនសង្ស័យ​ធ្វើជាឪពុកផងម្តាយផងបើគ្មានជនសង្ស័យដែលជាឪពុកត្រូវគេចោតប្រកាន់ថាបានលួចអាគុយរថយន្តគេហើយត្រូវតុលាការខេត្តឃុំខ្លួនជាបណ្តោះអាសន្ននេះមិនធ្វើឲ្យក្មេងប្រុសស្រីទាំងបីនាក់បងប្អូនដាច់ពសស្លាប់ទៅហើយ។

គាត់បានបន្តថាប្រជាពលរដ្ឋក្នុងភូមិកណ្តោលសង្កាត់កណ្តោលដុំក្រុងច្បារមន
ទាំងអស់គ្នាសូមធ្វើការធានាឈ្មោះ ហែម ចន្រា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីឲ្យគាត់បានមកគ្រប់គ្រងមើលថែកូនរបស់គាត់វិញពីព្រោះក្មេងប្រុសស្រីនៅតូចណាស់។
ចំណែកឈ្មោះ តូយ ណារ៉ា ម្ចាស់យានដ្ឋានជួសជុលរថយន្តដែជាដើមបណ្តឹងគាត់បានប្រាប់ថាបានធ្វើពាក្យដកបណ្តឹងឈប់ប្តឹងឈ្មោះ ហែម ចន្រា ហើយដោយសារគាត់មើឃើញពីទុក្ខលំបាកក្មេងតូចទាំង៣នាក់។

ដោយគាត់បានដកពាក្យបណ្តឹងតាំងពីថ្ងៃទី១៧ខែកម្ភៈឆ្នាំ២០២០រួចមកហើយ។
ដូច្នេះសូមលោកប្រធានសាលាដំបូង ព្រះរាជ្ញា ព្រះរាជ្ញារង ចៅក្រមសើុបសួរនៃសាលាដំបូងមេត្តាដោះលែងឈ្មោះ ហែម ចន្រាឲ្យមានសេរីភាពដើម្បីនៅមើលថែកូនៗតូចៗរបស់គាត់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...