ដោយៈសុផល/ភ្នំពេញៈប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត។ស្របពេលដែលYesSeatelឬត្រូវបានគេស្គាល់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។
Yes018មានបណ្តាញ4G១០០ភាគរយដែលគ្របដណ្តប់ចំនួនប្រជាជនជាង៩០ភាគរយនៅក្នុងប្រទេសកម្ពុជា។ស្ថានីយ4Gទាំងអស់របស់ក្រុមហ៊ុនត្រូវបានបំពាក់ដោយបណ្តាញខ្សែកាបអុបទិកក្រោមដីជាង១២.០០០គីឡូម៉ែត្រនៅទូទាំងប្រទេស។ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes018 ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅប្រព័ន្ធសេវា 5G ។
នៅក្នុងអំឡុងពេលសាកល្បងជាក់ស្តែង ប្រព័ន្ធសេវា 5G ជាបច្ចេកវិទ្យាក្នុងការតភ្ជាប់ដ៏ងាយស្រួល ផ្តល់នូវល្បឿនលឿនជាងប្រព័ន្ធសេវា4G១០ដងនិងមានប្រព័ន្ធតភ្ជាប់សេវាអ៊ិនធឺណិតដ៏គួរឱ្យទុកចិត្តទៅនឹងទូរស័ព្ទស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតជាមួយល្បឿនដ៏លឿនក្នុងការទាញយកទិន្នន័យជាមធ្យមគឺ 1GB។
នៅពេលដែលប្រព័ន្ធសេវាYes5Gត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការវានឹងជាការបើកឱកាសថ្មីសម្រាប់ការកែលម្អវិស័យអប់រំកសិកម្មនិងឧស្សាហូបនីយកម្មដែលជាសសរគ្រឹះសំខាន់ទាំងបីសម្រាប់ប្រទេសកម្ពុជា។យោងតាម GSMA បច្ចេកវិទ្យា5G នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប ៤,៨ភាគរយ សម្រាប់ប្រទេស។បច្ចេកវិទ្យា5Gនឹងផ្លាស់ប្តូរពិភពលោកដែលយើងកំពុងរស់នៅនេះតាមរយៈបច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យាSmart Cities។
លោកត្រាំអ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងក្នុងពិធីសាកល្បងបច្ចេកវិទ្យា5Gនេះថា៖តម្រូវការខ្ពស់ក្នុងការប្រើប្រាស់សេវាអ៊ិនធឺណិតល្បឿនលឿននិងអាចទុកចិត្តបាននេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រព័ន្ធសេវា 5G។
បន្ថែមលើសពីនេះប្រព័ន្ធសេវា5Gបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជាក៏ដូចជានៅក្នុងបដិវត្តឧស្សាហកម្ម4.0។ប្រទេសកម្ពុជាមានគោលបំណងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការរីកចម្រើនខ្ពស់ប្រកបដោយនិរន្តរភាព ។
លោកយ៉ាវយៀកជីនអគ្គនាយកក្រុមហ៊ុនYes018បានមានប្រសាសន៍ថាបច្ចេកវិទ្យាឈានមុខគេក្រុមការងារYes018មានសេចក្តីរំភើបដែលបានក្លាយជាផ្នែកមួយរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស។ខណៈដែលលោកជេកតាន់នាយកគ្រប់គ្រងពាណិជ្ជកម្មYes018បានកត់សម្គាល់ថានឹងមានចំនួនតភ្ជាប់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតតាមរយៈឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទកាន់តែច្រើនដែលនឹងផ្តល់នូវភាពងាយស្រួលនិងភាពទំនើបទាន់សម័យដល់ការរស់នៅបែបសម័យថ្មី។
សូមជម្រាបថាពិធីសាកល្បងបច្ចេកវិទ្យា5Gបានបង្ហាញពីការសាកល្បងល្បឿនអ៊ិនធឺណិតដែលមានល្បឿនលឿនរហូតដល់ 1,400 Mbps (1.4 Gbps)និងការទាញយកវីដេអូទំហំ1GBចំនាយពេលត្រឹមតែ 10វិនាទី។បន្ទាប់មកធ្វើការប្រៀបធៀបរវាងល្បឿនក្នុងការលេងហ្គេមតាមរយៈប្រព័ន្ធសេវា 4G និង5Gនិងភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិកARនិងVRផងដែរ។
ការរំលេចឡើងនៃការសាកល្បងបច្ចេកវិទ្យានេះគឺជាការសាកល្បងយ៉ាងទូលំទូលាយតាមរយៈវីដេអូផ្សាយផ្ទាល់360˚ដែលមានល្បឿនក្នុងការដាក់បញ្ចូល/ទាញយកទិន្នន័យគួរឱ្យចាប់អារម្មណ៍supperlatencyបានយ៉ាងច្បាស់ល្អគ្មានភាពរអាក់រអួល។ជាមួយនឹងភាពជោគជ័យនៅក្នុងការសាកល្បងបច្ចេកវិទ្យានេះYes018ពេលនេះបានបើកទូលាយជូនសាធារណជនឱ្យមកសាកល្បងប្រព័ន្ធបច្ចេកវិទ្យា5Gរបស់ខ្លួននៅការិយាល័យកណ្តាលរបស់ Yes 018ដែលមានអាសយដ្ឋាននៅអគារលេខ #149 ផ្លូវលេខ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕S/
ចំណងជើងរូបថត៖ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជានិងបានធ្វើតេស្តសាកល្បងកាលពីថ្ងៃទី១៩ កុម្ភៈ