ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកសួសយ៉ារ៉ាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។ លោកបន្តថា «អត់សម្តេចតេជោហ៊ុនសែនប្រទេសយើងគ្មានសន្តិភាពទេ។ដូច្នេះយើងត្រូវការគាំពារនិងគាំទ្រសម្តេចតេជោ ដែលលោកជានិម្មិតសញ្ញា នៃកម្លាំងរួបរួមជាតិ កម្លាំងសាមគ្គីជាតិ និងសន្តិភាពយូរអង្វែង»។

លោកតំណាងរាស្ត្របានសង្កត់ធ្ងន់ថា«អ្នកធ្វើបាបខ្មែរមិនមែនបរទេសទេគឺខ្មែរគ្នាឯងនឹងដែលមានចរឹកក្បត់ជាតិតពូជ»។លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកនិងភរិយាព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តស្រុក បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្ភពមួយ ក្នុងមណ្ឌលសុខភាពច្រាច់ ស្ថិតក្នុងភូមិបដិវត្ត ឃុំច្រាច់ ស្រុកជយ័សែន ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះលោកសួសយ៉ារ៉ានិងភរិយាបានឧបត្ថម្ភការចាក់ដី២០០ឡាន,កំព្យូទ័រលែបថបព្រីនធ័រ១គ្រឿងនិងរថយន្តសង្គ្រោះ១គ្រឿងជូនដល់មណ្ឌលសុខភាពច្រាច់។ឧបត្ថម្ភលួសបន្លាសម្រាប់ព័ទ្ធរបងសាលាបដិវត្តឧបត្ថម្ភអណ្តូងស្នប់និងបន្ទប់ទឹកសម្រាប់គណបក្សឃុំនិងឧបត្ថម្ភថវិកាដល់អ្នកបានចូលរួមផងដែរ៕S/



