Home ព័ត៌មានជាតិ សង្គម ពិធីប្រកាសលទ្...

ពិធីប្រកាសលទ្ធផលឆ្នោតវត្ថុអនុ​​ស្សា​វរីយ លើកទី១៦​ឆ្នាំ២០២០​របស់​សាខាកក្រកខេត្ត

ដោយៈគ្រញូង/បាត់ដំបង ៖ នៅក្នុងបរិវេណសាខាកាកបាទក្រហនលម្ពជាខេត្តកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំអីប្រកាសលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយលើកទី១៦ឆ្នាំ២០២០ក្រោមអធិបតីលោកស្រីព្រំ វណ្ណាសមាជិកក្រុមប្រឹក្សាខេត្តតំណាងលោកអ៊ុយរីប្រធានក្រុមប្រឹក្ដាខេត្តនិងលោកឱសថបណ្ឌិតវឿង ប៊ុនរ៉េតអនុប្រធានគណៈកម្មាជិកាសាខាកក្រកខេត្តតំណាងលោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខា។

លោក កុសុម សុភីនារ៉ា នាយកសាខាកក្រកខេត្តមានប្រសាសន៍ថាក្នុងពិធីចេញឆ្នោតវត្ថុ
អនុស្សាវរីយ៍លើកទី១៦ឆ្នាំ២០២០នាថ្ងៃនេះគឺជាសកម្មភាពបញ្ជាក់ពីទឹកចិត្តនិងកាយវិការប្រកបដោយមនុស្សធម៌ សវញ្ជាក់ឱ្យឃើញថាឯកឧត្តម លោក លោកស្រីពិតជាបានយកចិត្តូកដាក់នូវរាល់សកម្មភាពមនុស្សធម៌របស់យើងខ្ញុំព្រោះថាកាកបាទក្រហមកម្ពុជាគឺជាចលនារបស់មហាជនពីអ្នកមានលទ្ធភាពដើម្បីយកទៅជួយអ្នកគ្មានលទ្ធភាពដែលកំពុងស្រែដង្កោយហៅដោយក្តីអស់សង្ឃឹមរកជំនួយពីសប្បុរសជនទាំងឡាយឱ្យជួយពួកគាត់ហើយក៍ជាអនុសាសន៍ប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា(ទីណាមានទុក្ខទីនោះត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជា)។ ទិសស្លោកនេះបានឆ្លើយតបទៅនឹងប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា(យើងមិនត្រូវទុកឱ្យជនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ)។

បន្តមកលោកសួស សុភ័ក្ត្រហេរញញឹកគណៈកម្មាធិការសាខាកក្រកខេត្តបានរាយការណ៍ពីចំណូលចំណាយបណ្តោះអាសន្នរួមមានសរុបឆ្នោតដែលលក់បានចំនួន៧៨,៦៧០ដុល្លារស្មើជាង៧៨ភាគរយ។សរុបសន្លឹកឆ្នោតដែលនៅសល់២១,៣២៧សន្លឹកស្មើជាង២១ភាគ
រយ។ អំពីចំណូលពីការលក់សន្លឹកឆ្នោតគិតជាដុល្លារបាន៣២,៦១៦ដុល្លារ។ អំចំណាយ​លើសម្ភារះរង្វាន់អស៎១៨,២១០ដុល្លារ ការរៀបចំពិធី តន្ត្រី ផ្សព្វផ្សាយការចែកចាយលក់និងផ្សេងៗអស់១,៨៤១ដុល្លារ ការបោះពុម្ពសន្លឹកឆ្នោតវត្ថុ១,៥០០ដុល្លារ។ចំពោះសមតុល្យថវិកាដែលនៅសល់ចំនួន១១,១៦៨ដុល្លារ។

បន្ទាប់មកលោកឱសថបណ្ឌិតវឿង ប៊ុនរ៉េតអនុប្រធានគណៈកម្មាជិកាសាខាកក្រកខេត្តបានបញ្ជាក់ថាជារៀងរាល់ឆ្នាំសាខាកាកបាទក្រហមកម្ពុជាខេត្តបានរៀបចំសកម្មភាពស្វែងរកមូលនិធីដើម្បីចម្រើការងារមនុស្សធម៌រួមមាន÷ការលក់ឆ្នោតវត្ថុអនុស្សាវរីយ៍ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ការដាក់ហិបវិភាគទានតាមវត្តអារាម ពិធីបុណ្យបញ្ចុះសីមា រមណីយដ្ឋាន សណ្ឋាគារផ្សេងៗការជួលទីធ្លារៀបអាពាហ៍ពិពាហ៍ជាដើម។

លោកអនុប្រធានគណៈកម្មាជិកាសាខាកក្រកខេត្តបានថ្លែងអំណរគុណ និងកោតសរ
សើរដោយស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាខាក្នុងការពង្រីកសមាជិកភាពនិងចលនាស្វែងរកមូលនិធីរបស់សាខាក្នុងខេត្តបាត់ដំបងទាំងមូលបានយ៉ាងល្អប្រសើរ។

ចុងក្រោយសាខាកក្រកខេត្តបានបង្វិលធុងឆ្នោតដើម្បីចាប់រង្វាន់ក្នុងនោះរង្វាន់ធំមានម៉ូតូម៉ាកZOOMER Xចំនួន២គ្រឿង រង្វាន់ទូរស័ព្ទដៃម៉ាកOPPO RENO2ចំនួន៤រង្វាន់ ទូរទស្សន៍សាំសុង៤៣អ៊ីង៤រង្វាន់ ម៉ាស៊ីនទឹកក្តៅ ត្រជាក់៦រង្វាន​កង្ហារ​HATARI២០រង្វាន់មួកសុវត្ថិភាព១០០រង្វាន់និងឆ័ត្រចំនួន១ពាន់រង្វាន់៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular