ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យឆេះទីលានចាក់សម្រាមធ្វើឱ្យមានការភ្ញាក់ផ្អើលហើយលោកងួន រតនះអភិបាលខេត្តបានបញ្ជាទៅលោកលាងវាសនាអភិបាលរងក្រុងបាត់ដំបងឱ្យដឹកនាំក្រុមការងារចម្រុះរដ្ឋបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់
ដំបងយករថយន្តបង្ការ ពន្លត់អគ្គីភ័យ ចំនួន ២គ្រឿង ធ្វើការបាញ់ពន្លត់ភ្លើងដែលកំពុងឆេះទីលានចាក់សំរាមដែលបង្កឲ្យមានផ្សែងហុយទ្រលោមជាហេតុប៉ះពាល់ដល់បញ្ហាសុខភាពនិងប៉ះពាល់បរិស្ថានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតទីលានចាក់សម្រាមស្ថិតក្នុងក្រុងបាត់ដំបង។
លោកលាង វាសនា អភិបាលរងក្រុងបាត់ដំបងបានជំរាបជូនពីនិតិវិធី៖ ទី១ បាញ់ទឹកឱ្យជោគ ទី២គឺយើងយករថយន្តឈួសនិងកាយកន្លែងឆេះដើម្បីបាញ់ទឹកពន្លត់ម្តងទៀត ទី៣ បន្ទាប់ពីរលត់ហើយ ហាមដល់ក្រុមហ៊ុនស៊ីនទ្រី កុំឲ្យដឹកយកសំរាមថ្មី ទៅចាក់ចោលនៅលើទីតាំងដែលយើងបានពន្លត់ រួចថ្មីៗ។
លោកវរសេនីយ៍ឯកគឹម ប៊ុនធឿនប្រធានការិយាល័យបង្ការនិងពន្លត់អគ្គីភ័យខេត្តបាន
ឱ្យដឹងថា ក្នុងការបាញ់ពន្លត់ភ្លើងឆេះទីលានចាក៎សម្រាមនេះគឺយើងចេញរថយន្ត២គ្រឿងតែបាញ៎អស់ទឹក៤រថយន្តទើបរលត់ទៅវិញមិនមានអ្នកណាម្នាក់រងរបួសទេ។
ចំណែកការឆេះនេះក៍មិនទាន់ដឹងពីមូលហេតុច្បាស៎លាស៎ដែរប៉ុន្តែនៅកន្លែងកើតហេតុមានអ្នកខ្សឹបខ្សៀវថា មកពីមានអ្នកលួចដុតឬក៍អ្នករើសអេតចាយជក់បារី ហើយចោលកន្ទុយបារីទៅលើគំនរសម្រាមទើបឆេះនបែបនេះ៕B/