កុំកុំ ឬ ដូននី យ៉េន តារាក្នុងរឿង Ip Man នឹងបរិច្ចាគ១លានដុល្លារហុងកុងដល់បុគ្គលិកពេទ្យនៅជួរមុខដើម្បីប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់វីរុសកូរ៉ូណា។ ហើយលោកជឿថាចិននឹងឈ្នះក្នុងសមរភូមិនេះ។
កុំកុំបានមានឈ្មោះក្នុងសារព័ត៌មានជាប់រហូតជាមួយនឹងវគ្គចុងក្រោយនៃរឿង Ip Man ដ៏ជោគជ័យរបស់គាត់។ រឿងថ្មីរបស់គាត់ Enter the Fat Dragon ក៏ទទួលបានការគាំទ្រជាវិជ្ជមានផងដែរ ដោយធ្វើឱ្យគាត់ឈរជើងរឹងមាំក្នុងឧស្សាហកម្មភាពយន្តក្បាច់គុននៅឆ្នាំនេះ។
តារាហុងកុងអាយុ៥៦ឆ្នាំនិងជាផលិតករភាពយន្តរូបនេះបានផ្ញើសារយ៉ាងម៉ឺងម៉ាត់ នៅពេលគាត់ប្រាប់អ្នកគាំទ្ររាប់ម៉ឺននាក់នៅលើបណ្តាញសង្គម Weibo ថា គាត់ចង់អរគុណដល់បុគ្គលិកពេទ្យទាំងអស់ក្នុងប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
តារាកើតនៅក្វាងចូវរូបនេះនិយាយថា គំនូរគូរដោយកូនទាំងពីររបស់គាត់ ឈ្មោះចាស្មីន និង ជេម ក៏នឹងបរិច្ចាគឱ្យទៅទីក្រុងវូហានផងដែរដើម្បី “សាយភាពការអបអរ” ដល់បុគ្គលិកពេទ្យជួរមុខ៕ ដោយ៖ កញ្ញាដាលីស